បើករូបភាពដំបូងរបស់កញ្ញា pinkysavika ក្រោយពេលចេញពីមន្ទីឃុំឃាំង!!

ក្តៅៗថ្មីៗតារាសម្តែងស្រី pinkysavika ត្រូវស្ថាប័ន​តុលាការអនុញ្ញាអោយធានាខ្លួនចេញមកមានសេរីភាពបន្ទាប់ពីត្រូវជាប់ឃុំឃាំងក្នុងនាមជាអ្នកទោសសំខាន់របស់រឿងក្តី Forex 3D អស់រយ:ពេល ៣ ខែ ៣ថ្ងៃ។ កាលពីយប់មិញនេះបន្ទាប់ពីពត៌មានសំងាត់បានបែកធ្លាយអ្នកយកពត៌មានគ្រប់បុស្តិ៍គ្រប់ក្រុមហ៊ុនបានធ្វើដំណើរទៅចាំទទួលស្វាគមន៍តារាស្រី ហើយក៏បាននាំយករូបភាពរបស់នាងមកចែកចាយតាមបណ្តាញសង្គមដើម្បីអោយហ្វែនខ្លាប់បានបាត់នឹក។
កញ្ញា pinkysavika ត្រូវបានគេអនុញ្ញាតអោយចេញមករស់នៅដូចមនុស្សធម្មតាក្នុងកំឡុងពេលសឺបអង្កេតដោយព្រោះបានដាក់ឯកសារអះអាង និងប្រាក់ដំកល់ចំនួន ៦លានបាត។ តារាស្រីត្រូវបំពេញតួនាទីមួយចំនួន និងត្រូវគោរពតាមច្បាប់ដែលគេបានផ្តល់អោយអោយបានខ្ជាប់ខ្ជួនខណ:ទទួលបានសេរីភាពដូចជាមិនត្រូវធ្វើដំណើរចេញក្រៅប្រទេស ត្រូវចូលខ្លួនធ្វើសេចក្តីរាយការណ៍អោយភ្នាក់ងាររៀងរាល់ខែ។
តុលាកាអនុញ្ញាអោយកញ្ញា pinkysavika មានសេរីភាពតែម្នាក់ឯងគត់ សម្រាប់អ្នកម្តាយ និងបងប្រុសរបស់របស់នាងត្រូវសម្រាកក្នុងគុករងចាំការកាត់ក្តីដដែល។ ពត៌មានល្អកាលពីយប់មិញនេះបានធ្វើអោយមិត្តភក្កិស្និទ្ធស្នាល និងបណ្តាហ្វែនខ្លាប់រំភើបរីករាយហើយនាំគ្នាផុសទទួលស្វាគមន៍នាងយ៉ាងច្រើនកុះករពាសពេញបណ្តាញអ៊ិនធឺណែត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា