បែកគ្នាបាត់!! គូស្នេហ៍តារា K-POP ប្រកាសបែកគ្នាបន្ទាប់ពីភ្ជាប់ពាក្យហើយ!!

បានក្លាយជាពត៌មានដែលចេញមុខមកធ្វើអោយហ្វែនខ្លាប់តារាខេផប់សោកសៅរ៍ និងសោកស្តាយជាខ្លាំងសម្រាប់ពត៌មានបែកបាក់ស្នេហារបស់កំពូលតារាស្រី Hyuna ម្ចាស់បទ Change និងគូដណ្តឹងលោក Dawn ដែលទើបប្រកាសប្រាប់ពីទំនាក់ទំនងស្នេហារបស់ខ្លួនជាផ្លូវការណ៍កាលពីខែកុម្ភ:ឆ្នាំ ២០២២​ នេះ។
កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាម្សិលមិញនេះ កញ្ញា Hyuna បានចេញមុខនៅក្នុងអ៊ិនស្តាក្រាមផុសប្រាប់ពត៌មានមិនល្អថា “នាងនិងគូដណ្តឹងលោក Dawn បានបែកបាក់គ្នាហើយពេលនេះ អ្នកទាំងពីរសុំទាក់ទងគ្នាក្នុងនាមត្រឹមជាមិត្តភក្តិ ហើយជាមិត្តរួមអាជីពនឹងគ្នាវិញ។ តារាស្រីបន្តទៀតថានាងអរគុណសម្រាប់សម្លេងគាំទ្រដែលទាំងអស់គ្នាមានចំពោះស្នេហារបស់ពួកគេកន្លងមក”។
ពត៌មានមួយនេះបានធ្វើអោយហ្វែនខ្លាប់ដែលទន្ទឹមរងចាំមើលថ្ងៃអាពារហ៍ពិពារហ៍ រងចាំមើលជីវិតគ្រួសារមានសុភមង្គលរបស់ពួកគេអស់សង្ឃឹមនិង SAD តាមប៉ុន្តែគ្រប់គ្នាយល់ហើយនាំគ្នាចូលមកផ្តល់កំលាំងចិត្តអោយតារាប្រុសស្រីយ៉ាងច្រើកុះករ។

អត្ថបទដោយ សា