គួរឲ្យច្រណែនណាស់! ចំណងមិត្តភាពរបស់តារាស្រី-ប្រុសទាំងនេះពិតជាគួរឲ្យស្រលាញ់

ជាការពិតណាស់យើងតែងតែសង្កេតឃើញគូស្នេហ៍តារាថៃជាច្រើនតែងតែបង្ហាញនូវភាពផ្អែមល្ហែមរបស់ខ្លួន តែតាមពិតទៅក៏មានតារាថៃជាច្រើនបានបង្ហាញនូវមិត្តភាពដ៏គួរឲ្យស្រលាញ់របស់ខ្លួនតាមបណ្ដាញសង្គមដែរ ដែលពួកគេបានទៅដើរលេងកម្សាន្ដជាមួយគ្នា រឺក៏ថតបង្ហោះនូវរឿងរ៉ាវផ្សេងៗ ដែលទាក់ទងទៅនឹងមិត្តសំណព្វរបស់ពួកគេ។

តោះសាកក្រឡេកមកមើលចំណងមិត្តភាពដ៏គួរឲ្យស្រលាញ់របស់តារាថៃស្រី-ប្រុស នេះទាំងអស់គ្នាបន្តិចមើល៖

1 Pinky Savika  និង Yard Yardthip

Pinky ហើយនិង Yard ជាមិត្ដសំលាញ់នឹងគ្នា ពួកគេទាំងពីរតែងតែបង្ហាញពីមិត្តភាពដ៏គួរឲ្យស្រលាញ់។ មិនតែប៉ុណ្ណោះអ្នកទាំងពីរថែមទាំងធ្លាប់បានទៅដើរលេងនៅទីក្រុង London ជាមួយគ្នាហើយថែមទាំងបានចែករំលែករូបភាពអ្នកទាំងពីរនៅក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមថែមទៀតផង។

2 Mike Pattaradet, Pooklook Fonthip, និង Aum Patchrapa

ចំណែកឯមួយក្រុមនេះវិញគឺជាមិត្តភក្ដិជិតស្និតនឹងគ្នា ថែមទាំងបានទៅដើរលេងនៅអ៊ីរ៉ុបជុំគ្នាថែមទៀតផង។ គួរបញ្ជាក់ថានេះមិនមែនជាលើកទី ១ ដែលពួកគេបានដើរលេងជុំគ្នាបែបទេ អ្នកទាំង ៤ ឧស្សាហ៍ទៅដើរលេងជុំគ្នាជាពិសេសប្រទេសនៅតាមតំបន់អាស៊ី។

3 Preem Ranida, Bua Nalinthip, និង Bella Ranee

ជាតារាស្ថិតនៅក្រោមទ្រនំតែមួយស្រីស្រស់ទាំង ៣ រូបនេះក៏ជាមិត្តភក្ដិល្អនឹងគ្នាដែរ។ អ្នកទាំង ៣ ធ្លាប់បានដើរកម្សាន្ដជាមួយគ្នាជាច្រើនលើកណាស់មកហើយជាពិសេសនៅតាមប្រទេសអាស៊ីនានា។

4 Kimmy Kimberley, Yaya Urassaya, និង Margie Rasri

បើស្រីស្រស់ទាំង ៣ នេះវិញ គឺជាមិត្តភក្ដិសំលាញ់នឹងគ្នាអស់រយៈពេល ៩ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីបានសម្ដែងរឿងជាមួយគ្នាដែលមានចំណងជើងថា  ‘See Huajai Haeng Khon Kao’ អ្នកទាំងបីតែងតែគាំទ្រគ្នាទៅវិញទៅមក ហើយតែងតែបង្ហាញមិត្តភាពដ៏គួរឲ្យស្រលាញ់ជារឿយៗ តាមបណ្ដាញសង្គម។

 

ប្រភព៖​ThaiUpdate

អត្ថបទដោយ៖​ ស្រីពេជ្រ