តារាស្រីធ្លាប់លេងជាតួឆ្នាស់តាំងពីក្មេង Aerin ដឹកដៃគូស្នេហ៍ហៃសូចូលរោងការម្សិលមិញ…

តារាសម្ដែងស្រីក្នុងសិល្បៈថៃលាភាពនៅលីវមួយរូបទៀតហើយ! ដោយតារាស្រីដែលទើបតែដឹកដៃគូស្នេហ៍ចូលរោងការកាលពីថ្មីៗនេះក៏គឺតារាស្រីនាង Aerin Yuktadatta រូបនាងគឺជាអ្នកសម្ដែងស្រីដែលតែងបានតំណែងជាតួឆ្នាស់ឆ្នើមនៅក្នុងរឿងនិងបានចូលសម្ដែងតាំងពីនៅវ័យជំទង់។

នៅថ្ងៃទី០២ ខែធ្នូរម្សិលមិញនេះ Aerin បានរៀបពិធីមង្គលការហើយជាមួយគូស្នេហ៍អ្នកជំនួញវ័យក្មេងក្រោយពីទាក់ទងមើលចិត្តគ្នាជិត៥ឆ្នាំ។ ក្នុងថ្ងៃមង្គលមានមិត្តភក្ដិចាស់ៗក្នុងសិល្បៈរបស់ Aerin ជាច្រើនរូបបានមកចូលរួម ថែមទាំងមានសុទ្ធតែអ្នកជំនួញមហាសេដ្ឋីល្បីៗជាច្រើនរូបក្នុងប្រទេសថៃមកធ្វើជាមេបាចាស់ទុំឲគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះផងដែរ។ តោះមកមើលទិដ្ឋភាពថ្ងៃមង្គលការរបស់ Aerin ទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ