ក្រោយទទួលដំណឹងមរណៈភាពរបស់ នាយ សានម៉ៅ ភ្លាម ផ្អើលអស់តារាល្បីជាច្រើនភ្លែត!

ពិតជាសោកស្ដាយខ្លាំងណាស់ ដែលពេលនេះអតីតតារាកំប្លែងល្បីឈ្មោះ នាយសានម៉ៅ បានទទួលរមណៈភាពហើយ កាលពីពេលវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែ តុលា ម្សិលមិញនេះ នៅឯមន្ទីរពេទ្យប្រទេសថៃ ក្រោយទ្រាំនឹងជម្ងឺរបស់ខ្លួនមិនបាន។

ក្នុងនោះផងដែរ គ្រាន់តែសិល្បៈករខ្មែរ និងមិត្តៗរួមជំនាន់របស់អតីតតារាកំប្លែងប្រុសរូបនេះបានដឹងភ្លាម គ្រប់គ្នាក៏បានបង្ហាញអារម្មណ៍សោកសៅ និងបានបង្ហោះសាររំលែកទុក្ខដ៏ក្រៀមក្រំក្នុងបណ្ដាញសង្គមរបស់ខ្លួនភ្លែត។

មិនត្រឹមតែប៉ុនណោះ សូម្បីតែសិល្បករប្អូនៗ ដែលធ្លាប់មើលការសម្ដែងរបស់នាយ ក៏បង្ហាញអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយបំផុតដែលពេលនេះ នាយបានលាកចាកលោកនេះហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី