កញ្ញា fayefayeye បំពេញតួនាទីជាបងថ្លៃស្រីច្បងយ៉ាងប្រពៃ ជាមួយសមាជិកគ្រួសារទាំងអស់របស់លោក boy_pakorn!!

បន្ទាប់ពីមានដ្រាម៉ាសម្រក់ទឹកភ្នែកកណ្តាលបទសម្ភាសន៍ និងមានរឿងប្តឹងផ្តល់ជាបន្តបន្ទាប់ក្នុងកំឡុងពេលចុងឆ្នាំហើយមកថ្ងៃនេះសមាជិកគ្រួសាររបស់លោក boy_pakorn កំពុងមានពេលវេលាដ៏ល្អមួយរួមគ្នានៅទីវត្តអារាម ព្រោះលោក hanongh កូនប្រុសទី២ប្រចាំត្រកូលថ្ងៃនេះបានបួសធ្វើជាព្រះសង្ឃរួចរាល់ហើយ។
នៅក្នុងអ៊ិនស្តាក្រាមរបស់តារាប្រុសស្រីដែលជាសាច់ញាតិបានផុសបង្ហាញពីបរិយាកាសកម្មវិធីបុណ្យជ្រះថ្លាអោយទស្សនិកជនបានឃើញបានចូលរួមអនុមោទនាបុណ្យជាមួយលោក hanongh ព្រមជាមួយ Caption ពោរពេញដោយបុណ្យកុសល្យយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា “កូននាគ ណង់ កំពុងធ្វើអោយម៉ែសប្បាយចិត្ត🙏🏼🙏🏼” ជាដើម។​
កម្មវិធីបំបួសនាគរបស់តារាសម្តែងប្រុស hanongh រៀបចំឡើងលក្ខណ:គ្រួសារមិនបានអញ្ជើញអ្នកក្នុងវិស័យសិល្ប:មកចូលរួមជាមួយពួកគេឡើយ។ ប៉ុន្តែតារាស្រី fayefayeye បានបង្ហាញវត្តមានជាមួយគ្រប់គ្នាដែរក្នុងនាមជាអនាគតកូនប្រសារ ជាអនាគត់បងស្រីថ្លៃរបស់កូននាគ ដោយឃើញហើយហ្វែនខ្លាប់នាំគ្នាសសើរនាងមិនដាច់ពីមាត់ថានាងធ្វើបានល្អ បំពេញនាទីជាបងស្រីច្បងបានយ៉ាងប្រពៃនិងគួរអោយស្រលាញ់បំផុត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា