មានកូនស្រីក្ដីសុខចឹងចា! Mew-Marin តុបតែងខ្លួនយ៉ាងស្រស់ស្អាតមិនអោយចាញ់គ្នាទេជះសម្រស់ទាំងម៉ាក់កូននៅក្រោមដើមគ្រីស្មាសសំខាន់….! មានវីដេអូ

អូន Marin កូនស្រីរបស់អ្នកម៉ាក់រូបស្រស់ Mew Nittha លេងមួយអស់ដៃតែងខ្លួនក្នុងសម្រៀកបំពាក់ពណ៌មាសរងចាំទទួលកាដូពីសាន់តាក្លូស ពិតជាគួអោយស្រលាញ់និងគួអោយខ្នាញ់ណាស់

ជាគ្រួសារតូចៗមួយដែលគួអោយស្រលាញ់និងកក់ក្ដៅខ្លាំងណាស់ សម្រាប់តួឯកស្រីកូនមួយយ៉ាង Mew Nittha ជាមួយស្វាមីរូបពូកែថ្នាក់ថ្នមយ៉ាងលោក Saint-Taraphut ដែលខណៈពេលនេះមានកូនស្រីដ៏គួអោយស្រលាញ់ម្នាក់គឺអូន Marin ហើយមកដល់ពេលនេះមានអាយុ 1ខួបហើយ ឆាប់ធំឆាប់លូតលាស់ទៅតាមអាយុកាល ជាពិសេសរស់រាយស្រស់ស្រាយដូចប៉ានិងម៉ាក់អញ្ចឹង

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងនៅពេលថ្មីៗនេះ Mew ចង់អោយកូនស្រីបានសប្បាយរីករាយជាមួយពន្លឺដ៏ត្រកាលរបស់ដើមគ្រីស្មាស ទើបបានអោយអូន Marin តុបតែងខ្លួនគួអោយស្រលាញ់ក្នុងសម្លៀកបំពាក់ពណ៌មាសចូលរួមកម្មវិធីបើកបង្ហាញដើមគ្រីស្មាស ហើយច្បាស់ណាស់ថានៅក្នុងកម្មវិធីនេះត្រូវតែមានលោកតាសាន់តាក្លូសមកចែកកាដូខ្លះៗ តាមរូបភាពរបស់ម៉ាក់កូនគឺឃើញហើយញញឹមតាមគ្នាតែម្ដងញញឹមស្រស់ស្រាយសប្បាយចិត្តទាំងម៉ាក់ទាំងកូនតែម្ដងចា

អត្ថបទដោយ : នីត្តា