❤️❤️នៅមួយគូទៀត!! ហ្វែនខ្លាប់កំពុងសង្ស័យថាគូ Pope-Bella អាចមានការអភិវឌ្ឍន៍ដូចគូ Nine-Baifern ដែល!!

ពត៌មានស្នេហារបស់តារាស្រី Baifernbah និងលោក Nine_Naphat បានធ្វើអោយបណ្តាញសង្គមស្ទើរផ្ទុះកាលពីម្សិលមិញនេះ ព្រោះទស្សនិកជនស្ទើរគ្រប់ ១០០% បានផុសនិយាយទាក់ទងនឹងតារាប្រុសស្រីទាំងពីររូបដែលសូម្បីតារាល្បីដូចជាកញ្ញា យ៉ាយ៉ា ក៏បានបង្ហាញមុខសម្តែងក្តីរំភើបអោយគូរបស់ពួកគេដែល។
បន្ទាប់ពីរំភើបសប្បាយអព្រោះជីន Nine-Baifern បានសម្រេច ហ្វែនខ្លាប់របស់ទូរទស្សន៍បុស្តិ៍លេខ៣ចាប់ផ្តើមនាំគ្នាបំផុសបំផុលជីកកកាយភាពស៊ីចង្វាក់គ្នារបស់កញ្ញា bellacampen និងលោក popezaap សារជាថ្មីម្តងទៀតហើយលើកយកមកនិយាយកាន់តែខ្លាំងជាងមុនព្រោះជឿថាគូនេះអាចក្លាយជាគូស្នេហ៍ពិតប្រាកដមួយគូទៀត។
បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ិនធឺណែតចាប់ផ្តើមផុសនិយាយពី Bella-Pope ចាប់ផ្តើមឆ្នៃ Poster ដ្រាម៉ាស្នេហារពាក់ព័ន្ធនឹងគូជីន Bella-Pop នាំយកមកផុសដៀមដាមជាបណ្តើរៗហើយកាន់តែច្រើនទៅៗគួរអោយកត់សម្គាល់។ ទស្សនិកជនជាពិសេសហ្វែនខ្លាប់របស់តួឯកប្រុសតួឯកស្រីកំពុងមានសង្ឃឹម និងចាំអ៊ុតមើលដំណឹងល្អពីតារាប្រុសស្រីដែលខ្លួនស្រលាញ់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា