តួឯកស្រី Bella លើកនេះមកប្លែកតែងហ្វេសិនUnisex លើឆាកអន្ដរជាតិទទួលបានការចាប់អារម្មណ៍…

តួឯកស្រីនាង Bella Ranee ទៅចូលរួមកម្មវិធីអន្ដរជាតិលើកនេះ ទាំងស្អាតទាំងសង្ហារនៅលើខ្លួនមនុស្សតែម្នាក់តែម្ដង មើលទៅស្រស់ស្អាតបែបប្លែកភ្នែកគេក្នុងកម្មវិធី ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកសារពត៌មាននិងអ្នកដែលទៅចូលរួមក្នុងកម្មវិធី។

ដោយតួឯកស្រីនាង Bella Ranee ថ្មីៗនេះទើបតែបានហោះហើរឆ្លងប្រទេសដើម្បីទៅចូលរួមកម្មវិធី RED SEA INTERNATIONAL FILM FESTIVAL 2022 ដែលឆ្នាំនេះរៀបចំឡើងនៅប្រទេស Saudi Arabiaដែលបានអញ្ជើញតារាល្បីៗលំដាប់អន្ដរជាតិជាច្រើនរូបច្រើនប្រទេសមកចូលរួមក្នុងកម្មវិធីមួយនេះ។ ថែមនៅក្នុងកម្មវិធីមានអ្នកសារពត៌មានជាច្រើនចាំថតយករូបភាពតារាល្បីៗ ហើយក៏មានតារាប្រុសស្រីជាច្រើនដួងតុបតែងខ្លួនហ្វេសិនស្អាតប្លែកសង្ហារទទួលបានការចាប់អារម្មណ៍ក្នុងកម្មវិធី។ ហ្វេសិនរបស់តួឯកស្រីនាង Bella ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ លើកនេះរូបនាងមិនត្រឹមតែមកបែបស្រស់ស្អាតនោះទេ តែមកបែបស្ទាយUnisex ឈុតសថែមBow tie កមួយយ៉ាងស្អាតប្លែក។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖  ស្រីល័ក្ខ