តារាសម្ដែងស្រីជើងចាស់តួឯកស្រីមានឈ្មោះបោះសម្លេងកាលពីច្រើនឆ្នាំមុននាង Tak Bongkok កាលពីថ្មីៗនេះបានបង្ហាញការមិនពេញចិត្តនិងចេញមកនិយាយតាមរយះការសម្ភាសន៍តែម្ដងថា ផ្ដាំទៅអ្នកដែលស្រម៉ៃចង់ធ្វើជាស្រីរបស់ប្ដីនាង កុំស្មានតែនាងមិនដឹងលើកនេះនាងគ្រាន់តែប្រាប់ជាមុននោះទេ។
រឿងនេះធ្វើឲមានការចាប់អារម្មណ៍ផងដែរក្នុងសិល្បៈថៃ ក្រោយតារាស្រីដែលរៀបការរួចមានជីវិតយ៉ាងស្ដុកស្ដម្ភ Tak Bongkok បានចេញមុខនិយាយបែបនេះជាសាធារណះ។ រូបនាងត្រូវបានគេដឹងផងដែរថាបានរៀបការជាមួយស្វាមីមានទាំងឋានះនិងទ្រព្យសម្បត្ដិស្ដុកស្ដម្ភជាសេដ្ឋីមួយរូបក្នុងប្រទេសថៃ ថែមទាំងគូក៏មានកូនប្រុសគួរឲស្រលាញ់ម្នាក់ហើយផងដែរ។ តែថ្មីៗនេះតារាស្រីនាង Tak ទ្រាំមិនបានព្រោះចេះតែមានស្រីៗចង់ចូលមករញ៉េរញ៉ៃក្នុងជីវិតគ្រួសាររបស់នាង ទើបនាងលេងធម៌ក្ដៅប្រាប់ទុកមុនចំៗបែបនេះតែម្ដង និងប្រាប់ថាឲគិតដល់់រឿងសីលធម៌ផង។ ហើយអ្នកដែលថានាងក៏ជាស្រីរបស់សេដ្ឋីម្នាក់ដែរនោះ ប្រយ័ត្នខ្លួនកុំចេះតែថាព្រោះនាងបានរៀបការតាមផ្លូវច្បាប់ព្រមទាំងបានបង្ហោះបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ឲមើលទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ