Chompoo បង្អួតរូបភាព Knot Wisarut ទទួលបានភួងបាល័យពីកូនៗមើលទៅដូចជារញ៉េរញ៉ៃបន្ទិចតែក៏គួអោយច្រណែនណាស់! មានរូបភាព
ជាឆ្នាំមួយទៀតដែលមានរូបភាពកក់ក្ដៅដល់ចិត្តខ្លាំងណាស់ហើយក៏បង្កើតស្នាមញញឹមដល់ហ្វេនៗផងដែរ សម្រាប់គ្រួសាររបស់តារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Chompoo Araya ដែលជាក់ស្ដែងបង្ហាញរូបភាពរបស់ស្វាមីកំពូលសង្ហា Knot Wisarut បានទទួលភួងបាល័យពីកូនៗទាំងបីនាក់ Shayfa-Phayu រួមទាំងនិងអូន Gale
ដោយ Chompoo បានសរសេរប្រយោគថា “Happy father’s day kubbb” ហើយដល់ពេលអូសមើលរូបនីមួយៗមើលទៅដូចជារញ៉េរញ៉ៃតិចៗព្រោះតែចង់អោយកូនៗរួបរួមគ្នាថតរូបជុំគ្នា
រឿងនេះពេលបានមើលគ្រប់រូបហើយ ហ្វេនៗគ្រប់គ្នាសុទ្ធតែនិយាយក្នុងសម្លេងតែមួយថា ជារូបភាពថតក្នុងថ្ងៃទិវាឪពុកដែលគួអោយស្រលាញ់និងកក់ក្ដៅខ្លាំងណាស់
អត្ថបទដោយ : នីត្តា
















