នៅតែជាគ្រួសារតារាមានសុភមង្គលលំដាប់កំពូលរបស់ទស្សនិកជនដដែលសម្រាប់ក្រុមគ្រួសាររបស់តារាស្រី chomismaterialgirl និងស្វាមីលោក nottvisrut ព្រោះជាទូទៅពួកគេទាំងអស់គ្នាតែងតែមានរូបភាព ក៏ដូចជាទិដ្ឋភាពគួរអោយស្រលាញ់ស្ងប់ស្ងែងមកចែករំលែកអោយគ្រប់គ្នាបានកំសាន្តហើយរីករាយតាមជានិច្ច។ រឿងមួយដែលទស្សនិកជនបានលើកយកមកសសើរនោះគឺវិធីចិញ្ចឹមនិងអប់រំកូនរបស់តារាស្រី នាងបង្រៀនកូនបានយ៉ាងល្អ អាចក្លាយជាកុមាមានគុណភាពរបស់សង្គមយ៉ាងពិតប្រាកដ។

ចុងក្រោយថ្មីៗនេះក្នុងឧកាសទិវាបុណ្យរំលឹកគុណលោកឪពុកអ្នកនាង chomismaterialgirl បានរៀបចំកម្រងផ្កាម្លិះអោយកូនៗបានក្រាបសំពះអរគុណលោក nottvisrut ដែលខិតខំធ្វើការងារដើម្បីបីបាច់ថែរក្សាជីវភាពគ្រួសារទាំងមូល ហើយតែងតែបំពេញតួនាទីជាប៉ាប៉ាល្អរបស់កូនមកតាំងពីដើមរហូតមកទល់ពេលនេះ។

ប៉ុន្តែតាមការកត់សំគាល់មួយរយ:ចុងក្រោយនេះកូនទាំងបីនាក់តែងតែប្រមូលផ្តុំគ្នាថតរូបជុំប៉ាប៉ាតែម្នាក់ឯងជាច្រើនលើកជាច្រើនសារ យើងមិនដែលបានឃើញពួកគេថតរូបជាមួយតារាស្រី chomismaterialgirl សោះសូម្បីម្តង សង្ស័យម៉ាក់ម៉ាក់ត្រូវលួចអន់ចិត្តតែម្នាក់ឯងហើយមើលទៅ ខំចិញ្ចឹមគេតាំងពីកើតតែគេចូលចិត្តប៉ាប៉ាខ្លាំងជាង។

អត្ថបទដោយ សា


