លោក Pok ចេះកំប្លែង!! ជូនពរថ្ងៃកំណើតមិត្តស្រីជាកំពូលតារាបែបខ្លីៗ តែធ្វើអោយមនុស្សរាប់ម៉ឺននាក់ផ្ទុះសំណើច!
ថ្ងៃទី ៥ ខែធ្នូរជាថ្ងៃពិសេសរបស់មនុស្សដែលស្រលាញគាំទ្រកំពូលតួឯកស្រីមានតែមួយគ្មានពីររបស់ប្រទេសថៃកញ្ញា aum_patchrapa ព្រោះនាងមានអាយុ ៤៤ ឆ្នាំពេញជាបរិបូរណ៍ហើយថ្ងៃនេះ។ ចាប់តាំងពីយប់ម្សិលមិញរហូតមកទល់ពេលនេះកញ្ញា aum ទទួលពាក្យជូនពរនិងការដូពីសំណាក់ម្ចាស់ប្រែនក៏ដូចជាមិត្តភក្តិរបស់ខ្លួនច្រើនស្ទើររកកន្លែងដាក់គ្មាន នេះបញ្ជាក់អោយឃើញថានាងនៅទទួលបានក្តីស្រលាញ់យ៉ាងពេញលេញពីមហាជនដូចដើមមិនមានអ្វីប្រែប្រួលសូម្បីបន្តិច។

នៅក្នុងថ្ងៃពិសេសបែបនេះលោក pokphornprapha ជាមិត្តប្រុសបានបង្ហាញវត្តមានហើយបាននៅកំដរតារាស្រីតាំងពីដើមរហូតដល់ចប់កម្មវិធី។ លុះដល់វគ្គត្រូវជូនពរលោកមហាសេដ្ឋីបានបង្ហោះរូចគូជាច្រើនសន្លឹកព្រមជាមួយសារសសេរថា “Happy bday ណាកាម៉ាប់ណា🎂 នៅក្បែរគ្នាច្រើនឆ្នាំហើយមិនដឹងថាត្រូវនិយាយជូនពរយ៉ាងម៉េចទេ ពេលនេះនៅសល់តែជូពរអោយមានក្តីសុខខ្លាំងៗ លេងហ្តេមពូកែៗដើម្បីកុំអោយរវល់ដល់មិត្តរួមក្រុម ស្អាតហើយគួរអោយស្រលាញ់បែបនេះជារៀងរហូត (រអ៊ូតិចជាងមុនកាត់តែល្អ) បងស្រលាញ់អូន 😘😘😘”។

អស់សំណើចត្រង់សុំអោយមិត្តស្រីលែងហ្កេមពូកែជាងមុនព្រោះគាត់និងមិត្តភក្តិលេងជាមួយគ្នាតែងតែត្រូវចាំជួយប្រាប់ ជួយកែសម្រួលឡើងហត់ហើយ (អាចថាក្រុមចាញ់ព្រោះតារាស្រី aum_patchrapa ក៏ថាបានដែលកន្លងមក)។ កំប្លែងមួយទៀតនោះគឺលោកមហាសេដ្ឋីជូពរអោយមិត្តស្រីរអ៊ូតិចជាងមុន ដែលផ្តល់ផលល្អអោយតែគាត់ម្នាក់គត់មិនមែនជាពរសម្រាប់ម្ចាស់ខួបកំណើតឡើយ។
អត្ថបទដោយ សា



