កុំអោយស្ងាត់ពេកលោក mootono29 បង្ហោះភាពផ្អែមល្ហែមមួយ!! ឃើញហើយហ្វែនខ្លាប់ញញឹមតាមព្រងព្រាត!

នៅបន្តធ្វើជាគូស្នេហ៍តារាដែលទស្សនិកជនតាមគាំទ្រអោយឆាប់ចេញមុខប្រកាសដំណឹងល្អអោយស្តាប់ និងចូលរួមសម្តែងក្តីរីករាយជាមួយ សម្រាប់គូរបស់លោក mootono29 និងដៃគូកញ្ញា nychaa ដោយពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែបើកចំហរភាពស្វីតផ្អែមល្ហែមអោយមហាជនបានទស្សនាជាសាធារណ:កាន់តែច្រើនទៅៗ។ ចុងក្រោយឃើញគូគេផ្អែមពេលតារាប្រុសផុសរូបព្រមជាមួយ caption ធ្វើអោយហ្វែនខ្លាប់ត្រូវប្រញាប់ចូលមកខមមិនអោយជាបន្ទាន់។
លោក mootono29 ផុសរូបដែលខ្លួននិងមិត្តស្រីកំពុងដើរទិញឥវ៉ាន់តាមផ្សារទំនើបហើយកំពុងនាំគ្នាថតរូបលេងក្នុងទូរទស្សន៍ចាប់កាមេរ៉ាសុវត្ថិភាពអមជាមួយសារសសេរថា “យើងបានចេញកម្មវិធីទូរទស្សន៍រួមគ្នាទៀត តង់ (ឈ្មោះហៅក្រៅរបស់កញ្ញា nychaa) ដែលមានខាងស្រីចូលមកបង្ហាញក្តីស្រលាញ់អោយជាភាសាតួលេខថា “3000 (love you 3000 ចំណងជើងបទចម្រៀងដែលល្បីបំផុត)”។
ឃើញហើយអ្នកគាំទ្រទ្រាំនឹងភាពគួរអោយស្រលាញ់របស់ពួកគេមិនបាន នាំគ្នាចូលលមកខមមិនសម្តែងចំណាប់អារម្មណ៍ពីរូបភាព Caption និងខមមិនឆ្លើយឆ្លងរបស់លោក mootono29 និងកញ្ញា​ nychaa យ៉ាងច្រើនកុះករ ដោយនរណាក៏និយាយថាទាំងពីរនាក់ស្វីតគួរអោយសល្រាញ់រាល់ថ្ងៃ មើលទៅមិនចាញ់គូអ្នកដទៃឡើយ។


អត្ថបទដោយ សា