ស្រក់ទឹកភ្នែក! នេះជាពាក្យចុងក្រោយរបស់ នាយសាន ម៉ៅ សរសេរឡើងទាំងនិយាយមិនបានមុនពេលស្លាប់!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលដែលទទួលដំណឹងថា អតីតតារាកំប្លែងល្បីឈ្មោះ នាយ សានម៉ៅ​ ទទួលមរណៈភាពភ្លាម សិល្បករក្នុងប្រទេសកម្ពុជាយើងជាច្រើន បាននាំគ្នាបង្ហាញអារម្មណ៍សោកស្ដាយ និងជួយរំលែកទុក្ខចំពោះក្រុមគ្រួសារនាយទៀតផង។

ក្នុងនោះផងដែរ ក្រោយពេលដែលអតីតតារាកំប្លែងរូបនេះទទួលមរណៈភាពទៅ ក៏មានវីដេអូមួយរបស់នាយកាលនៅមានជីវិត ខណៈកំពុងស្ថិតក្នុងស្ថានភាពជំងឺ ដែលមិនអាចនិយាយបាន បានត្រឹមតែសរសេរអក្សរនៅលើក្រដាស ប្រាប់អ្នកនៅជិតនោះប៉ុណ្ណោះ។

ដោយក្នុងនោះលោក អឹុម ជីវ៉ា បាននៅទីនោះផ្ទាល់ ហើយក៏ជាអ្នកបានឃើញពាក្យដ៏ក្ដុកក្ដួលរបស់នាយ សានម៉ៅ រៀបរាប់ប្រាប់លោកថា៖

«ជាតិនេះប្រហែលជាគាត់គមួយជីវិតហើយជីវ៉ាអើយ! បងគ្មានសង្ឃឹមទេ»។

ក្រោយពេលលឺពាក្យនេះភ្លាម លោក ជីវ៉ា ដែលស្ថិតក្នុងស្ថានភាពនេះ បានស្រក់ទឹកភ្នែកអាណិតនាយ សានម៉ៅ ភ្លាមៗតែម្ដង ហើយមហាជនជាច្រើនក៏សឹងតែទប់ទឹកភ្នែកមិនជាប់ដូចគ្នាដែរ ពេលបានលឺពាក្យចុងក្រោយបែបនេះរបស់នាយមុនពេលទទួលមរណៈ្ភាព៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី