ផ្ញើសារលើកទឹកចិត្ត! Lisa សមាជិកក្រុម BLACKPINK ចែករំលែកព័ត៌មានមិនល្អ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ព្រួយ​បារម្ភ​ជា​ខ្លាំង

ពិតជាពិបាកក្នុងដំណើរប្រគុំតន្ត្រីសម្រាប់តារាស្រី 4 រូប BLACKPINK ដែលពេលនេះបានទៅប្រគុំតន្ត្រីទេសចរណ៍ពិភពលោក BLACKPINK ‘BORN PINK WORLD TOUR’ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីម្សិលមិញ (5 ធ្នូ 2022)។

ថ្មីៗនេះ Lisa Lalisa Manoban នាងមក ចេញ​ដើម្បី​ជូន​ដំណឹង​ដល់​អ្នក​គាំទ្រ​អំពីរឿងដែលនាងគ្រិចកហើយ​សុំ​លុប​ចោល​កម្មវិធី Pole Dance (រាំ​បង្គោល) ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ទន្ទឹង​រង់ចាំ ក្នុងនោះ Lisa បានចេញមកប្រកាសព័ត៌មានតាមរយៈ Instagram ផ្ទាល់ខ្លួនរបស់នាងថា “Blinks មកពី Barcelona អរគុណដែលបានមកយប់នេះ។
ខ្ញុំសុំទោសដែលធ្វើអោយអ្នកទាំងអស់គ្នាព្រួយបារម្ភអំពីការគ្រិចករបស់ខ្ញុំ។ ហើយ​បាន​សម្រេច​ចិត្ត​មិន​សម្តែង​ Pole Dance ខ្ញុំ​ដឹង​ថា Blinks កំពុង​ទន្ទឹង​រង់ចាំ​វា​។ ប៉ុន្តែវាពិបាកសម្រាប់ខ្ញុំក្នុងការប្រាប់អ្នកថាឥឡូវនេះខ្ញុំមានអារម្មណ៍ប្រសើរជាងមុនដោយសារតែ Blinks របស់ខ្ញុំទាំងអស់”។
ERIYA