Chompoo Araya និយាយច្បាស់លាស់ហើយ!សុំចប់ត្រឹមកូនទី3នេះហើយតែ Knot Wisarut លោមអង្វរខ្លាំងណាស់ចង់មានមួយទៀត! មានរូបភាព
ចេញមកបញ្ជាក់ជាផ្លូវការថាសុំបិទរោងចក្រហើយ! សម្រាប់អ្នកម៉ាក់រូបស្រស់និងល្បីឈ្មោះយ៉ាង Chompoo Araya បន្ទាប់ពីស្វាមីអ្នកជំនួញរូបសង្ហា Knot Wisarut លួងប្រពន្ធយ៉ាងបើកចំហដោយប្រយោគផុសនៅក្នុង IG ផ្ទាល់ខ្លួន @nottvisrut ដែលមានអត្ថន័យចង់សុំមានប៊េប៊ីម្នាក់ទៀត
ដោយជាក់ស្ដែងខាងអ្នកម៉ាក់ស្រីស្អាត ព្រមទាំងលោកយាយនីង បានឆ្លៀតឱកាសអញ្ជើញអ្នកសារព័ត៌មានឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីបើកដំណើរការគម្រោងថ្មីមួយ My Material World, GOT You ហើយនិងផ្ទះបាយយាយនីង សាម៉ីខ្លួនក៏បានចេញមកនិយាយចំពោះប្រធានបទនេះអោយស្ដាប់ថា….
“ទៅមិនរួចទេ វាពិតជាទៅលែងរួចហើយ (សើច) បានហើយសម្រាកហើយ រាល់ថ្ងៃនេះគឺល្អណាស់ទៅហើយចា គឺការពិត គាត់ក៏ដឹងខ្លួនឯងច្បាស់ដែរ ថាវាល្អប៉ុណ្ណា យើងកំពុងផ្ដោតអារម្មណ៍បានល្អ ម្យ៉ាងទៀតគ្រាន់តែប៉ុណ្ណឹងពេលទៅណាមកណាម្ដងៗយើងក៏ពិបាកណាស់ទៅហើយថាត្រូវជិះឡានអីល្អ”
“សម្រេចចិត្តថាយកតែបីនាក់តាំងតែពីរងចាំអូន Gale 1-2 ឆ្នាំមកម្លេ៉ស ពេលនិងយើងក៏ធ្លាប់និយាយគ្នារួចមកហើយចាថាយើងយកតែប្រុសភ្លោះមួយគូរ និងគឺជាការស្នើរសុំរបស់គាត់ តែសម្រាប់កូនស្រីម្នាក់នេះគឺម៉ាក់ជាអ្នកចង់បាន ព្រោះយើងយល់ថាវាគឺរូបភាពដែលគ្រប់ មួយវិញទៀតសម្រាប់មនុស្សប្រុស បើបានទៀតច្បាស់ជាចូលចិត្តហើយ ព្រោះគាត់មិនបានពរពោះខ្លួនឯងឯណា”
“គាត់គ្រាន់តែនិយាយៗទៅ ខ្ញុំពិតជាទៅលែងរួចពិតមែនរាល់ថ្ងៃពេញអស់ហើយ ហត់គ៏ហត់តែក៏មានក្ដីសុខពេញទំហឹងចា ហើយគាត់ខ្លួនឯងក៏បានដឹងស្រាប់ហើយថាទីបីនេះគឺចុងក្រោយហើយ ព្រោះអាយុយើងក៏គួល្មមឈប់ហើយ ជាពិសេសពរពោះចុងក្រោយនេះគឺយល់ថាហត់ជាងលើកមុខឆ្ងាយណាស់”
អត្ថបទដោយ : នីត្តា
















