ស្អាតគ្រប់ស្ទាយ៍តែម្ដងហើយ! តោះទៅទស្សនាការលេងម៉ូតសក់ខ្លីរបស់ Apinya ទាំងអស់គ្នា!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា តារាសម្ដែងថៃស្រីអ្នកនាង Apinya Sakuljaroensuk តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈការតុបតែងខ្លួនរបស់នាង អ្វីដែលពិសេសនោះគឺការផ្លាស់ប្ដូរស្ទាយ៍ប្លែកៗរបស់នាងផ្ទាល់តែម្ដង។

យ៉ាងណាមិញកាលមួយរយៈពេលមុខប្រិយមិត្តក៏បានជ្រាបដែលថា តារាស្រីរូបនេះ ធ្លាប់តែលេងស្ទាយ៍សក់ខ្លីដូចជាមនុស្សប្រុសអញ្ចឹង ដែលធ្វើទម្រង់មុខនាងប្រែក្លាយជាប្លែកខ្លាំងណាស់ មើលសឹងតែមិនស្គាល់ថាជានាងទៀតផង។

តែទោះបីជាតារាស្រីរូបនេះ ផ្លាស់ប្ដូរស្ទាយ៍សក់ខ្លីបែបនេះក៏ដោយ ក៏នៅតែមើលទៅស្រស់ស្អាត មើលទៅមិនចេះសាុំនោះទេ លើសពីនេះទៅទៀតសូម្បីតែថ្ងៃរៀបការរបស់នាង ក៏នាងនៅតែលេងស្ទាយ៍ម៉ូតសក់ខ្លីនេះ បានយ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ខ្លាំង និងលេចធ្លោរមិនចាញ់កូនក្រមុំដទៃនោះទេ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី