តារាសម្ដែងស្រីនាងឡាំជៀកក្នុងរឿងព្រះម៉ែនាគី ពេលនេះបានបញ្ចប់តំណែងតារាស្រីធ្លាប់តែស៊ិចស៊ីមានសម្រស់ដើមទ្រូងធំៗបញ្ចេញជាមួយអាវវាលៗហើយ ដោយសម្រេចចិត្តវះយកសុដន់ក្លែងក្លាយដែលធ្លាប់ធ្វើចេញវិញ ទុកតែដើមទ្រូងធម្មជាតិពីកំណើតដូចមុនវិញ។
ដោយក្នុងរយះពេលច្រើនឆ្នាំកន្លងមកនេះឡាំជៀកឬមានឈ្មោះពិត Aum Lukkana គឺជាតារាស្រីដែលមានឈ្មោះល្បីល្បាញក្នុងតំណែងជាតារាស្រីស៊ិចស៊ីប្រចាំសិល្បៈថៃ ព្រោះរូបនាងមិនថាក្នុងរឿងឬនៅជីវិតពិតខាងក្រៅទេតែងតែចូលចិត្តស្លៀកសម្លៀកបំពាក់ស៊ិចស៊ីបញ្ចេញដើមទ្រូងដែលធំមូលក្លំរបស់ខ្លួននិងមិនលាក់ផងដែររឿងដែលរូបនាងបានវះកាត់កែសម្រស់ដើមទ្រូងឲធំជាងមុន។
ស្រាប់តែថ្មីៗនេះតារាស្រីស៊ិចស៊ីជើងចាស់រូបនេះបានចេញមកប្រាប់ថាខ្លួននាងបានសម្រេចចិត្ត វះយកស៊ីលីកូនសុដន់ក្លែងក្លាយចេញពីដើមទ្រូងរបស់នាងហើយ។ ហើយមូលហេតុដែលធ្វើបែបនេះព្រោះនាងគិតថាមិនមែនអារម្មណ៍ស្រួលដូចមុនធ្វើឲនាងពិបាកក្នុងការហាត់ប្រាណនិងមើលថែទាំកូនប្រចាំថ្ងៃ ម្យ៉ាងទៀតសម័យនេះឃើញនារីដើមទ្រូងតូចក៏ស្រស់ស្អាតមួយបែបផងដែរទើបនាងចង់បានបែបនេះវិញម្ដង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ