កញ្ញា kimmy_kimberley ចេញមុខឆ្លើយហើយ សរុបមានផ្ទៃពោះដូចពត៌មាននិយាយទេ?!!

ប៉ុន្មានថ្ងៃមុនតួឯកប្រុសអនាគតកូនកំលោះលោក mark_prin បានផុសសារធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលថា “Cheers to the gooood news 😁”​ នាំមហាជនគិតថាកញ្ញា kimmy_kimberley កំពុងលាក់បាំងរឿងពិសេសមួយពីភ្នែករបស់អ្នកប្រើប្រាស់អ៊ិនធឺណែត។ ហើយអ្វីដែលពិសេសបំផុតនោះគឺរូបភាពដែលតួឯកប្រុសកំពុងកាន់ផ្ទៃពោះរបស់មិត្តស្រី បានធ្វើអោយហ្វែនខ្លាប់នាំគ្នាទស្សន៍ទាយថាដំណឹងល្អដែលគូស្នេហ៍មួយគូនេះកំពុងចង់ចែករំលែកគឺជាបេប៊ីកូនដំបូងរបស់ពួកគេ។
ចុងក្រោយដើម្បីកុំអោយពត៌មានកាន់តែបែកខ្ចត់ខ្ចាយកាន់តែខ្លាំងកញ្ញា kimmy_kimberley បានចេញមុខផ្តល់បទសម្ភាសន៍ដោយខ្លួនឯងផ្ទាល់ នាងនិយាយទាំងអស់សំណើចថា “មិនមែនដូចដែលគ្រប់គ្នាបានគិតនិងបានឃើញទេ បេប៊ីរបស់យើងមិនទាន់មកទេ រូបភាពនោះបង Mark គាត់ធ្វើលេង”។
តារាស្រីបានបន្តទៀតថា “ដំណឹងល្អនៅក្នុងផុសរបស់លោក mark_prin គឺជាទីតាំងរៀបចំពិធីបង្គលការដែលនឹងកើតឡើងនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ ទាំងពីរនាក់សប្បាយរីករាយដល់ថ្នាក់ទប់មិនបានត្រូវនាំយកមកផុសបង្ហាញនៅក្នុងអ៊ិនស្តាក្រាមព្រោះទីនោះជាកន្លែងដែលយើងចង់បានបំផុត ហើយពិបាកកក់បំផុត”។ សម្រាប់លំអិតបន្ថែមរបស់ដំណឹងល្អហ្វែនៗអាចរងចាំស្តាប់ក្នុងដើម្បឆ្នាំ ២០២៣ ជាបន្ត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា