តួឯកស្រី Janie ប្រាប់អ្នកគាំទ្រចាំជួបគ្នារឿងថ្មីត្រលប់មកសម្ដែងវិញហើយ បដិសេដស្វាមីគ្មានកូនទីពីរ..

តួឯកស្រីជើងចាស់សម្រស់ចាំក្មេងស្អាតនាង Janie Tienphosuwan ប្រាប់ដំណឹងល្អដល់មិត្តអ្នកគាំទ្រដែលតែងទន្ទឹងរង់ចាំការត្រលប់មកវិញរបស់នាងក្នុងរឿងភាគថ្មី ពេលនេះរូបនាងព្រមនឹងលេងរឿងភាគថ្មីហើយ ជាការត្រលប់មកសម្ដែងវិញបែប១០០%។

ដោយតួឯកស្រីនាង Janie ប៉ុន្មានឆ្នាំកន្លងទៅនេះបានចាកឆ្ងាយពីការសម្ដែងព្រោះមានកូនតូចហើយរូបនាងនិងស្វាមីគឺមើលកូនដោយខ្លួនឯង​ មិនបានជួលអ្នកមើលនោះទេ។ ពេលនេះកូនស្រីកាន់តែធំកាន់តែឆ្លាតវ័យហើយ ទើបនាងសម្រេចចិត្តចូលមកវិស័យការសម្ដែងវិញដែលជាកាងារអាជីពដែលនាងស្រលាញ់។ ពេលសួរថាមានគិតដល់រឿងយកកូនមួយទៀតទេ Janie ក៏បានឆ្លើយតបវិញផងដែរថា ស្វាមីរបស់នាងក៏ធ្លាប់និយាយរឿងនេះដែរ តែនាងដាច់ខាតហើយក៏មិនយកបន្ថែមទៀតនោះឡើយពេលនេះមានកូនស្រីតែម្នាក់មើលថែឲបានល្អគឺគ្រប់ហើយ។ សព្វថ្ងៃជីវិត Happy ជាមួយស្វាមីនិងកូនស្រី ហើយពេលដែលនាងត្រលប់មកសម្ដែងវិញដូចនេះ ភាគច្រើនគឺស្វាមីរបស់នាងជាអ្នកជួយមើលថែកូនថែមសសើរស្វាមីថាជំនាញលាងដបទឹកដោះគោកូនណាស់។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ