Take Care មិនស្ទើរ!! អ្នកប្រើប្រាស់អ៊ិនធឺណែតប្រទះឃើញគូស្នេហ៍ថ្មីថ្មោង naphat_nine – baifernbah ផ្អែមល្ហែមនៅផ្សារធម្មតា!

បានធ្វើអោយទស្សនិកជរំភើបរីករាយគេងស្កប់ស្កល់រួចរាល់ហើយ សម្រាប់លោក naphat_nine ដែលបានចេញមុខប្រកាសថាខ្លួនកំពុងលង់ស្រលាញ់កញ្ញា baifernbah ដែលជាមិត្តភក្តិជិតស្និទ្ធ លើសពីនោះទៅទៀតហ្វែនខ្លាប់កាន់តែសប្បាយចិត្តខ្លាំងព្រោះខាងស្រីព្រមទទួលក្តីស្រលាញ់ ហើយព្រមបើកចិត្តអោយតួឯកប្រុសពិសោធន៍បេះដូង។ ចុងក្រោយពិភពលោកឡើងពណ៌ផ្កាឈូក អ្នកប្រើប្រាស់អ៊ិនធឺណែតជ្រួលជ្រឺមពេញបណ្តាញសង្គមព្រោះវីដេអូ Date នៅផ្សាររបស់តារាទាំងពីរដួងដែលទើងបែកធ្លាយថ្មីៗនេះ។
ថ្ងៃនេះផេកអ៊ិនស្តាក្រាមល្បី “up2youha” បានផុសវីដេអូខ្លីៗព្រមជាមួយសារសសេរថា “ពួកគេនាំគ្នាមកដើរផ្សារនៅយ៉ៅវ៉ាក់រាជជាមួយគ្នាទៀតផង 😊💕” បន្ថែមលើ Caption រំភើបរីករាយនេះអែដមីនបានបើកវង់ក្រចកសសេររំលឹកសំដីរបស់លោក naphat_nine ដែលធ្លាប់និយាយនៅក្នុងបទសម្ភាសន៍ថា “ខ្ញុំចង់មើលថែរក្សារនាងបែបនារីគួរអោយស្រលាញ់ទូទៅ ចង់ដើរញ៉ាំអី ចង់ទៅនេះទៅនោះជាមួយគ្នាបែបបើកចំហរ…” ដើម្បីបញ្ញាក់ថាតួឯកប្រុសរបស់យើងនិយាយអ្វីធ្វើហ្នឹង ជាសុភាពបុរសពិតៗ។
វីដេអូខ្លីដែលទើបបែកធ្លាយកាលពី៣ម៉ោងមុននេះបានធ្វើអោយទស្សនិកជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេសរញ្ជួយចិត្ត ហើយនាំគ្នាយករូបភាពក៏ដូចជាវីដេអូនោះទៅចែកចាយបន្តព្រមជាមួយសារជូនពអោយពួកគេស្រលាញ់គ្នាបែបនេះ ផ្អែមល្ហែមបែបសាមញ្ញៗបែបនេះជារៀងរហូត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា