វីវធំហើយ!! កញ្ញា baifernbah ជាប់ឈ្មោះនៅក្នុងរឿងក្តីធំលំដាប់ប្រទេស!!

ជាតារាស្រីដែលបង្ហាញវត្តមាននៅតាមបណ្តាញសារពត៌មានជារៀងរាល់ថ្ងៃ ចំពោះកញ្ញា baifernbah តារាសម្តែងស្រីដែលកំពុងផ្ទុះប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ។ ចុងក្រោយហ្វែនខ្លាប់នាំគ្នាព្រួយបារម្មណ៍ជាខ្លាំងព្រោះបានឃើញឈ្មោះរបស់នាងនៅក្នុងទំព័រកាសែតដែលចុះអំពីរឿងក្តីដែលស្ថាប័នរដ្ឋរំដាប់ប្រទេសកំពុងយកចិត្តទុកដាក់តាមចាប់មកផ្តន់ទារទោសតាមច្បាប់។
ប្រិយមិត្តដែលតាមដានពត៌មានរបស់ប្រទេសថៃប្រហែលជាបានដឹងខ្លះៗហើយថាថ្មីៗនេះរាជរដ្ឋាភិបាលកំពុងតាមចាប់ម្ចាស់ រីសត ផ្ទះសំណាក់កណ្តាលព្រៃធម្មជាតិមួយចំនួនដែលចាប់ផ្តើមបើកអាជីវកម្មដោយមិនមានការអនុញ្ញាត ហើយបានធ្វើអោយមានផល់ប៉ះពាល់អវិជ្ជមានជាច្រើនដល់ព្រៃឈើនិងសត្វព្រៃ។ ក្រោយពេលសឺបអង្កេតត្រឡប់ថយក្រោយទៅឆ្នាំមុនៗ ភ្នាក់ងារទទួលបានភស្តុតាងថាកញ្ញា baifernbah ធ្លាប់ជួយផ្សព្វផ្សាយ Promote ផ្ទះលំហែខុសច្បាស់ទាំងនោះចូលក្នុងបណ្តាញសង្គម។
បច្ចុប្បន្នភ្នាក់ងារតាមដានកំពុងសឺបរកឯកសារភស្តុតាងបន្ថែមតដើម្បីអះអាងថាតារាស្រីជាប់ពាក់ព័ន្ធធ្ងន់ធ្ងរ ឬស្រាលកម្រិតណា។ នាងអាចគ្រាន់តែជាភ្ញៀវទេសចរដែលបានទៅសម្រាកលំហែរជាមួយគ្រួសារកំឡុងពេលវិសមកាល ហើយថតរូបផុសអោយហ្វែនៗមើលតាមធម្មជាតិជាតារា មិនបានមានចេតនាផ្សព្វផ្សាយអោយគ្រប់គ្នាគាំទ្រអាជីវកម្មខុសច្បាប់ ក៏ថាបានដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា