ជាអ្នកម្តាយកូនមួយដែលស៊ិចស៊ីនិងមានក្តីសុខបំផុតប្រចាំឆ្នាំ ២០២២ នេះចំពោះអ្នកនាង duearisara តារាស្រីដែលលះបង់ស្ទើរគ្រប់យ៉ាងនៅក្នុងវិស័យសិល្ប:ចោលបន្ទាប់ពីមានកូនប្រុសដំបូង។ នាងជាអាយដលស្រីដែលធ្វើអោយទស្សនិកជនយល់ឃើញថាមានកូនមិនមែនជាបញ្ហានាំអោយសម្រាស់ធ្លាក់ចុះ ឬ សុភមង្គលថយចុះនោះឡើយព្រោះត្រឡប់មកស្អាតស៊ិចស៊ីបានភ្លាមៗបន្ទាប់ពីសម្រាលកូនរួច។

ថ្មីៗនេះតារាស្រី New_Clear បាននាំយករូបភាពមកផុសនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “បទពិសោធន៍ដំបូងជាមួយ EDM” ដែលក្នុងរូបនោះមានវត្តមានរបស់អ្នកនាង duearisara ហើយនាងលេចធ្លោជាងគេបំផុត ឈុតរបស់អ្នកម៉ែស៊ិចស៊ីមិនច្រឡំអ្នកណាឡើយ បង្ហាញសាច់ខ្ចីស្ទើរគ្រប់តំបន់នៅលើរាងកាយ។

ឃើញហើយហ្វែនខ្លាប់ជាពិសេសមិត្តភក្តិក្នុងក្រុមធំដែលមិនបានទៅឃើញដោយផ្ទាល់បាននាំគ្នាចូលមកខមមិនលាន់មាត់អំពីភាពស៊ីចស៊ីលើកនេះគ្រប់គ្នា។ ជារួមមិនមាននរណាហ៊ានប្រកួតស្តាយល៍តែខ្លួនប្លែកៗជាមួយតារា duearisara រឿងនេះនាងតែងតែឈានមុខគេ ហើយលះបានខ្លាំងជាងគេជានិច្ច។
អត្ថបទដោយ សា



