អ្នកនាង lydiasarunrat ប្រញ៉ាប់ចេញមុខបន្ទាប់ពីកូនស្រីយកដៃក្រញេចកញ្ញា Davikah តារាល្បីតម្លៃខ្លួនរាប់ពាន់លាន!!
ក្លាយជាប្រធានបទដែលធ្វើអោយទស្សនិកជនទូទាំងប្រទេសអស់សំណើចចំពោះករណីដែលកូនស្រីរបស់អ្នកនាង lydiasarunrat និងលោក Matthew អូន “Demi” យកដៃដ៏សែនខ្យូតរបស់ខ្លួនមកក្រញេចស្មារបស់កញ្ញា Mai Davikah ខណ:ពេលបានជួបគ្នាជាលើកដំបូង បណ្តាលអោយអ្នកម្តាយត្រូវសកម្មនៅតាមបណ្តាញសង្គមច្រើនជាងមុនដើម្បីធ្វើយ៉ាងណាអោយគ្រប់គ្នាសប្បាយចិត្តជាមួយហេតុការណ៍ដែលបានកើតឡើង។

រឿងនេះបានធ្វើអោយតារាស្រី Davikah អស់សំណើចទ្រាំមិនបានរហូតត្រូវនាំយករូបបង្ហាញទិដ្ឋភាពនោះមកផុសចូលក្នុងអ៊ិនស្តាក្រាមនិងហ្វេសប៊ុកផ្ទាល់ខ្លួនព្រមជាមួយសារសសេរថា “💙រូបចុងក្រោយ សំខាន់គឺក្រញេចប៉ះស្មារដែលទើបចាក់វ៉ាក់សាំងហើយទៀត!😂❤️”។ ដោយឃើញហើយអ្នកនាង lydiasarunrat ប្រញ៉ាប់ចូលមកខមមិនថា “Hahahaha Demi!!!! នៅសុខៗកើតអាការ:គ្រឺតខ្នាញ់😂”។

លុះដល់ថ្ងៃបន្ទាប់តារាចម្រៀងស្រីបាននាំយករូបកូនប្រុស កូនស្រីរបស់ខ្លួនពេលបានជួបកញ្ញា Davikah ជាលើកដំបូងមកប្រៀបធៀបហើយបានសសេរ caption ថា “មួយក្រញេច មួយថើម 😂 reaction របស់ក្មេងៗពេលបានជួបបងម៉ៃលើកដំបូងក្នុងឆាកជីវិត @davikah @dylandeane_official @demi_deane #เด็กหญิงแป๋วแหวว #เด็กยักษ์” ដែលមានកញ្ញាម៉ៃចូលមកខមមិនខាងក្រោមថា “😂❤️ស្រលាញ់ពួកគេទាំងពីរចាស់”។
អត្ថបទដោយ សា




