ជាតារាស្រីដែលតែងតែផ្តល់ស្មាមញញឹមអោយទស្សនិកជន និងមិត្តរួមការងារជានិច្ចសម្រាប់កញ្ញា cheri.belle តួឯកស្រីឆ្មាស់សម្តែងបានត្រូវចិត្តទស្សនិកជនគ្រប់រឿងគ្រប់ពេលវេលា។ ចុងក្រោយអ្នកគាំទ្រភ្ញាក់ផ្អើលនិយាយមិនចេញព្រោះតារាស្រីដែលស្រស់ស្រាយម្នាក់នេះធ្លាប់តាំងចិត្តសម្លាប់ខ្លួនឯងព្រោះរឿងក្នុងចិត្តដែលសន្សំមកតាំងពីវ័យកុមារ។

នៅក្នុងកម្មវិធីសម្ភាសន៍របស់ស្ថានីយ៍ទូរទស្សន៍ល្បីល្បាញកញ្ញា cheri.belle ប្រាប់ទៅកាន់ពិធីករថានាងតាមពិតទៅជាមនុស្សមានបញ្ហាផ្លូវចិត្តហើយធ្លាប់ធ្លាក់ដល់ចំនុចគិតចង់បញ្ចប់ជីវិតខ្លួនឯងផង។ ក្នុងកំឡុងពេលដែលត្រូវមនុស្សដែលខ្លួនទុកចិត្តបោកប្រាស់តារាស្រីសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់តែសំណាងល្អដែលព្រះជួយទាន់ ខ្សែរនោះរបូតធ្លាក់ចុះមកក្រោមមុនពេលនាងផុតដង្ហើម។

បន្ទាប់ពីមានហេតុការណ៍មិនអាគ្រប់គ្រងខ្លួនឯងបានកញ្ញា cheri.belle បានសម្រេចចិត្តទៅពិភាគ្សា និងទទួលការព្យាបានពីអ្នកជំនាញ ហើយគ្រប់យ៉ាងល្អប្រសើរជាងមុននាងមិនដែលគិតខ្លីដូចមុនទៀតឡើយ។ បច្ចុប្បន្នតារាស្រីអាចរសនៅដោយក្តីសុខ និងមានសុភមង្គលដូចដែលមនុស្សទូទៅគួរទទួលបាន។
អត្ថបទដោយ សា



