គូនេះកាន់តែមែនទែនហើយ!! ម៉ែ aff_taksaorn ធ្វើដំណើរទៅផ្តល់កំលាំងចិត្តអោយលោក nonkul ដោយផ្ទាល់!!

ព្រោះនៅមិនទាន់មានម្ចាស់បេះដូងកញ្ញា aff_taksaorn ក្លាយជាតារាសម្តែងស្រីដែលមានគូជីនច្រើនជាងគេបំផុតនាពេលបច្ចុប្បន្ននេះ។ នាងត្រូវបានទស្សនិកជនចាប់គូជាមួយតួឯកប្រុសល្បីល្បាញជាច្រើនរូប ដោយអ្នកដែលមានឥទ្ធិពលខ្លាំង មានសំលេងគាំទ្រអោយស្រលាញ់គ្នាមែនទែនលើសគេគឺជាលោក nonkul។
ជារឿយៗទស្សនិកជនរមែងបានឃើញវីដេអូ រូបភាពគូទាំងក្នុងបរិបទការងារ និងបរិបទផ្ទាល់ខ្លួនរបស់គូ aff- nonkul ហើយចុងក្រោយបំផុតថ្ងៃនេះតារាស្រីបានធ្វើដំណើរទៅចូលរួមសម្តែងក្តីរីករាយនិងផ្តល់កំលាំងចិត្តអោយតារាប្រុសដោយផ្ទាល់ដល់កន្លែងប្ររព្ធកម្មវិធីបណ្តាលអោយហ្វែនខ្លាប់កាន់តែសប្បាយចិត្តព្រោះជឿជាក់ថាពួកគេកាន់តែស្និទ្ធស្នាលជាងមុន។
តារាសម្តែងស្រី aff_taksaorn បានបង្ហាញវត្តមានកម្មវិធីសម្ភោធរឿង “REMEMBER จำ/จน/ตาย” របស់លោក nonkul ព្រមជាមួយបាច់ផ្កាដ៏សែនស្រស់ស្អាតមួយបាច់ធំ។ ហ្វែនខ្លាប់ជឿជាក់យ៉ាងខ្លាំងថាពួកគេបានមានពេលវេលាល្អៗជាមួយគ្នា ថ្វីត្បិតពេលនេះនៅមិនទាន់មានរូបភាពគូផុសឡើងនៅតាមបណ្តាញសង្គមក៏ដោយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា