កម្មវិធីចុងក្រោយធំខ្លាំង!! ពិធីជប់លៀងអបអរសាទអាពារហ៍ពិពារហ៍របស់អ្នកនាង khemanito និងលោកអធិកា អធិកអធមសមឋាន:ជាមន្រ្តីរាជកានិងកំពូលតារាស្រីមែន!!
ដូចដែលហ្វែនខ្លាប់បានដឹងថាថ្ងៃនេះជាថ្ងៃសន្យារៀបចំកម្មវិធីជប់លៀងអាពារហ៍ពិពារហ៍របស់កំពូលតារាស្រី khemanito និងស្វាមីលោកអធិកាដែលបានរៀបការជាមួយគ្នារួចរាល់ប៉ុន្តែមិនទាន់បានអញ្ជើញភ្ញៀវកិត្តយសនិងមិត្តភក្តិមកចូលរួមសម្តែងក្តីរីករាយជាមួយ។ មានតារាល្បីល្បាញ និងមន្ត្រីមានយសសក្តីជាច្រើននាក់បានធ្វើដំណើរទៅចូលរួមហើយបាននាំយករូបភាពកក់ក្តៅមកចែកចាយនៅតាមបណ្តាញសង្គម។

អ្នកនាង khemanito ស្រស់ស្អាតដូចសព្វមួយដង ប៉ុន្តែកម្មវិធីលើកនេះនាងត្រៀមឈុតតែពីរឈុតតែប៉ុណ្ណោះដូចដែលនាងបានអោយសម្ភាសន៍ថាកម្មវិធីលើកនេះនាងចង់មានពេលវេលាកំសាន្តជាមួយភ្ញៀវកិត្តិយសនិងមិត្តភក្តិច្រើន មិនចង់ចំណាយពេលលើការផ្តាសប្តូរឈុតច្រើនដូចកម្មវិធីមុនៗនោះទេ។

តារាស្រីពលីច្រើនណាស់ដើម្បីកម្មវិធីយប់មិញ អ្នកនាង khemanito បានទៅកែរប្រែសម្រស់យកភ្នែកពីរជាន់ដើម្បីធ្វើអោយកម្មវិធីដែលនាងនិយាយថាជាកម្មវិធីអបអរសាទចុងក្រោយពិសេសលើសថ្ងៃផ្សេងៗ។ ថ្ងៃនេះគូស្វាមីភរិយាមានឥទ្ធិពលរបស់អ្នកទាំងពីទទួលបានពាក្យជូនពអោយគ្រួសារមានក្តីសុខ មានសុភមង្គម និងឆាប់មានបេប៊ីយ៉ាងច្រើនរាប់មិនអស់។
អត្ថបទដោយ សា




