ថ្មិៗក្តៅៗថ្ងៃនេះហ្វែនខ្លាប់រញ្ជួយចិត្តជាខ្លាំងព្រោះមានដំណឹងល្អមួយបានកើតឡើងក្នុងក្រុមគ្រួសាររបស់លោក lekteeradetch ខណ:ពេលមានដំណើរកំសាន្តលក្ខណ:គ្រួសារជាមួយគ្នា។ តារាប្រុសបាននាំយកបរិយាកាសរ៉ូមែនទិករំភើបរីករាយមកផុសនៅក្នុងអ៊ិនស្តាក្រាមបណ្តាលអោយមិត្តភក្តិ និងអ្នកគាំទ្រនាំគ្នាចូលអបអរសាទយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក lekteeradetch ផុសរូបភាពនិងវីដេអូបង្ហាញពីបរិយាកាសលុតជង្គង់សុំមិត្តស្រីរៀបការព្រមជាមួយសាសសេរថា “Finally!! ហឺ…ខ្ញុំសប្បាយចិត្តឡើយយំដូចឆ្កែដូចឆ្មារហើយនៀក ខ្ញុំកំពុងមានបងស្រីថ្លៃហើយយេ!!🎉🎉🎉🎉”។

កម្មវិធីពិសេសលើកនេះជាកមក្មវិធីរបស់បងប្រុសច្បងប្រចាំត្រកូល ដែលមានប្អូនៗនិងសមាជិកគ្រួសារទាំងសងខាងចូលរួមរំភើប រីករាយអបអរសាទនិងសម្រក់ទឹកភ្នែកជាមួយអនាគតកូនក្រមុំកូនកំលោះ។ ថ្មីត្បិតមិនមែនជាការលុងជង្គង់របស់លោក lekteeradetch តែហ្វែនខ្លាប់របស់គាត់នៅតែចូលមកសម្តែងក្តីរីករាយក្នុងផុសរបស់គាត់បាក់ទឹកបាក់ដីដដែល គ្រប់គ្នាខមមិនស្ងប់ស្ងែងទឹកចិត្តស្រលាញ់ដែលគាត់មានចំពោះបងប្រុស ក៏ដូចជាចិត្តរីករាយជំនួសបងរហូតទប់ទឹកភ្នែកមិនជាប់។
អត្ថបទដោយ សា



