តារាស្រីល្បីសាច់ស Grace ត្រូវបានគូស្នេហ៍Surpriseថ្ងៃខួបកំណើតបែបមិនបានត្រៀមចិត្តទុកមុន…

តារាសម្ដែងស្រីល្បីឈ្មោះមានសម្រស់ស្បែកសាច់សខ្ចីនាង Grace Karkklao ខួបកំណើតឆ្នាំនេះ Surprise ខ្លាំងតែម្ដង ព្រោះទាំងគូស្នេហ៍និងមិត្តភក្ដិនាំគ្នារួមគំនិតលេងនាងមួយឈុតធំមិនឲដឹងខ្លួនមុននោះទេ​ ស្មានតែទៅកម្មវិធីគេការពិតកម្មវិធីខ្លួនឯងសោះ។

ដោយតារាស្រីនាង Grace ឆ្នាំ២០២២នេះ រូបនាងមានអាយុរ៣៤ឆ្នាំហើយគឺខួបកំណើតនាងនៅថ្ងៃទៅ១០ ខែធ្នូរកន្លងទៅនេះ។ ដោយរូបនាងក៏មិនគិតរៀបចំធ្វើធំដុំអីនោះឡើយគ្រាន់តែចង់ឆ្លងធម្មតាជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ ហើយទោះជានៅថ្ងៃកំណើតក៏ដោយបើមានគេជួលនាងឡើងឆាកច្រៀងឬជាពិធីការនីនោះនាងក៏ទៅធ្វើការយកលុយសិនដែរ។ ឆ្នាំនេះគូស្នេហ៍ដែលជាអ្នកជំនួញវ័យក្មេងរបស់នាង បានរួមគ្នាជាមួយមិត្តភក្ដិបន្លំធ្វើជាអ្នកផ្សេងមកជួលនាងច្រៀងក្នុងកម្មវិធីមួយ ដល់ពេលGrace ឡើងឆាកច្រៀងទើបនាំគ្នាកាន់នំខេកមក Surprise ដល់លើឆាកទើបធ្វើឲរូបនាងដឹងថាការពិតកម្មវិធីរៀបចំធំដុំមួយនេះគឺជាការអបអរថ្ងៃកំណើតរបស់នាង ទាំងរំភើបទាំងនឹងស្មានមិនដល់ដែលគូស្នេហ៍និងមិត្តធ្វើឲដល់ថ្នាក់នេះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ