មិត្តអ្នកអានប្រហែលជាបានដឹងខ្លះៗហើយថាបច្ចុប្បន្នតួឯកស្រីសម្រស់អមត: aff_taksaorn កំពុងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីសំណាក់មហាជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ដោយទាំងអស់គ្នារងចាំផ្តល់កំលាំងចិត្ត គាំទ្រនិងចាំអ៊ុតមើលមុខសុភាពបុរសដែលអាចយកឈ្នះចិត្តរបស់នាង។ ចុងក្រោយតារាស្រីចេញមុខប្រកាសម្តងទៀតច្បាស់ៗថាខ្លួនកំពុងលួចស្រលាញ់នរណា ហើយកូនស្រីអនុញ្ញាតអោយស្រលាញ់នរណាគេ។

នៅក្នុងកម្មវិធី “แฉ” ខណ:ពេលម៉ែ aff_taksaorn ត្រូវបានគេអញ្ជើញមកធ្វើជាភ្ញៀវកិត្តិយសរួមជាមួយមិត្តភក្តិស្និទ្ធស្នាលបំផុតនៅក្នុងវិស័យសិល្ប:លោក Artichart ហើយត្រូវពិធីករចម្រិតសួររឿងស្នេហាគ្រាថ្មី។ កញ្ញា aff និយាយថាពេលនេះកូនស្រីបើកភ្លើងខៀវអោយតារាប្រុសម្នាក់ អូន”ពីម៉ៃ”តែងដើរប្រាប់គេឯងថាម្តាយរបស់ខ្លួនមានមិត្តប្រុសហើយ។

តារាស្រីបន្តទៀតថាជាមួយម្នាក់នេះកូនស្រីអូខេគ្រប់យ៉ាងលើកលែងរឿងនាមត្រកូលតែម្យ៉ាងគត់ នាងមិនចង់ប្រើក្រកូល “យូ” ព្រោះវាខ្លីពេក។ បុរសដែលអូន “ពីម៉ៃ” គិតថាជាមិត្តប្រុសរបស់ម្តាយគឺជាលោក gongyoo តួឯកប្រុសកូរ៉េខាងត្បូងដែលកញ្ញា aff_taksaorn ចូលចិត្តតាំងពីដើមរហូតមកទល់ពេលនេះ។
អត្ថបទដោយ សា



