ថ្ងៃដែលកូនដំបូងរបស់តួឯកប្រុសលំដាប់ប្រទេសនិងមិត្តស្រីក្រៅវិស័យសិល្ប:ចេញមកមើលពន្លឺថ្ងៃជាមួយម្តាយឪពុកកំពុងឈានចូលមកដល់។ លោក weir19 និងអ្នកនាង Vicky កំពុងត្រៀមខ្លួនទទួលស្វាគមន៍សំណប់ចិត្តសំណប់បេះដូងដោយក្តីរំភើបរីករាយ ហើយចុងក្រោយនេះទាំងពីរនាក់នាំគ្នាថតរូបជាមួយកូនក្នុងផ្ទៃធ្វើអោយប្រិយមិត្តញញឹមតាមបិទមាត់មិនជិត។

រូបគ្រួសាររបស់លោក weir19 អ្នកនាង Vicky និងកូនកំបូងរបស់ពួកគេសាងអោយទស្សនិកជនមានច្រើនអារម្មណ៍ខ្លាំងណាស់ អ្នកខ្លាំងមានអារម្មណ៍ថារូបនោះមានភាពកក់ក្តៅមានក្តីសុខ ខ្លះទៀតនិយាយថាស្អាតុម៉ែស៊ិចស៊ី ហើយភាគច្រើនគេនិយាយថាទាំងបីនាក់ម្តាយកូនខ្យូតគួរអោយស្រលាញ់។

ឃើញហើយក្រៅពីសសើររូបភាព ហ្វែនខ្លាប់របស់តារាប្រុសចូលមកខមមិនសសើរភ្លាមៗថាលោក weir19 កូនមួយហើយនៅតែសង្ហារចង់អោយឆាប់ត្រឡប់មកទទួលការងារសម្តែងឡើងវិញ សង្ឃឹមថាសម្រាលកូនហើយគ្រប់គ្នានឹងអាចឃើញវត្តមានរបស់គាត់នៅតាមកញ្ចក់ទូរទស្សន៍ និងតាមរោងភាពយន្តផ្សេងៗ។
អត្ថបទដោយ សា



