ជួបគ្នាវិញឆ្នាំ ២០២៤ 🤍😭🫂 !! រូបភាព & សារចុងក្រោយរបស់ Jin’s BTS កំពុងធ្វើអោយ ARMY ទូទាំងពិភពលោកទឹកភ្នែក!!

បណ្តាញសង្គមកាលពីយប់មិញ និងថ្ងៃនេះពោពេញដោយរូបភាពរបស់តារា K-POP ប្រុសពីក្រុម BTS និងវីដេអូខ្លីៗដែលហ្វែនខ្លាប់បង្កើតឡើងដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេបន្ទាប់ពីបានឃើញរូបភាពដែល JIN បានកាត់សក់ខ្លីត្រៀមខ្លួនចូលហ្វឹកទាហានថ្ងៃទី ១៣ ខែធ្នូរ ឆ្នាំ ២០២២ ថ្ងៃស្អែកនេះ។
នៅក្នុង Weverse និង អ៊ិនស្តាក្រាមលោក JIN សមាជិកក្រុម BTS ផុសរូបខ្លួនបន្ទាប់ពីកាត់សក់ហើយព្រមជាមួយសារសសេរថា “Lmfao cuter than I thought” ✂️។ តារាប្រុសបានផ្តាំផ្ញើរហ្វែនខ្លាប់របស់ខ្លួនថាសូមកុំទៅជូនដំណើរគាត់ដល់កន្លែង ព្រោះវាជាពេលវេលាដែលគ្រួសាររបស់គាត់យកចិត្តទុកដាក់និងមានអារម្មណ៍ក្តុកក្តួលខ្លាំង ម្យ៉ាងវិញទៀតការចូលហាត់ទាហានជារឿងនយោបាយរបស់ប្រទេសជាតិ គាត់មិនចង់អោយគ្រប់គ្នាពាក់ព័ន្ធឬត្រូវគេរឹតបន្ទឹងដាក់សំពាតឡើយ។
ឃើញហើយ Armys ទូទាំងពិភពលោកពិបាកចិត្តអ្នកខ្លះដល់ថ្នាក់ស្រក់ទឹកភ្នែកទៀតផង ព្រោះគ្រប់គ្នាដឹងថាតារាប្រុសក្នុងដួងចិត្តរបស់ពួកគេនឹងត្រូវជួបរឿងលំបាកអ្វីខ្លះក្នុងរយ:ពេល ២ ឆ្នាំនោះ។ រូបភាពចុងក្រោយរបស់ Jin មុនពេលលាគ្រប់គ្នាមិនមែនធ្វើអោយហ្វែនខ្លាប់ទេដែលពិបាកចិត្តតែម្នាក់នោះទេ លោក Jimin សមាជិក BTS ផ្ទាល់ក៏ត្រូវសម្រក់ទឹកភ្នែកហើយនាំយករូបនោះមកធ្វើជា Profile របស់ខ្លួនផងដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា