Mai Davika ទៅលួចអាវទារកមកពីណាពាក់មុនដំបូងហ្វេនៗភ្នាល់ថាមិនកើត តែដល់ពេលមែនទែនទើបថាអត់………! មានវីដេអូ

ត្រូវគេរិះរឿងស្គមជ្រុលមករហូត សម្រាប់តារាសម្ដែងស្រីម៉ឺនលានយ៉ាង Mai Davika  ដោយសាម៉ីខ្លួនក៏បានចេញមកបកស្រាយរួមមកហើយថា ខ្លួនចាំបាច់ត្រូវតែសម្រកគីឡូព្រោះតែការងារតម្រូវ ប៉ុន្ដែក៏យល់ថាគ្រប់គ្នាបារម្ភរឿងសុខភាព ហើយពេលនេះនាងក៏បានត្រលប់មកញុំអាហារច្រើនជាងមុនហើយ ហើយគីឡូក៏ឡើងវិញដែរ

ជាក់ស្ដែងនៅក្នុង IG របស់ Klao Nam Prao អ្នកចាត់ការផ្ទាល់ខ្លួន បានផុសវីដេអូខណៈពេលតួ​ឯកស្រីយើងទើបតែទទួលបានអាវថ្មីមួយមក មានទំហំតូចមែនទែនដូចអាវកូនឆ្កែកូនឆ្មាទៅហើយ សូម្បីតែ Mai ខ្លួនឯងក៏ភ្ញាក់ផ្អើលនៅពេលបានឃើញទំហំអាវ គិតថាខ្លួនឯងពាក់មិនកើតទេ

After Footer (Active) - damrei Mr1 Zone2

តែរឿងរ៉ាវមិនដូចនូវអ្វីដែលយើងគិត នៅពេលសាម៉ីខ្លួនយកមកពាក់លើខ្លួនឃើញថាពាក់បាន ហើយអ្វីដែលសំខាន់ពាក់ហើយស្រស់ស្អាតថែមទៀត រហូតដល់អ្នកចាត់ការផ្ទាល់ខ្លួនសរសេរផុសថា “ប្រវិត្តសាស្រ្តអាវកូនឆ្កែកូនឆ្មា អាវទារក និងនៅជាមួយកូនស្វា  @davikah រហូតទៅ”

អត្ថបទដោយ : នីត្តា