មានគេចង់រករឿងម៉ែ 😭🔥!! តារាស្រី chomismaterialgirl​ ផុសរូបកូនប្រុសចូលសាលាតែអ្នកតាមដានបែជាសួរបែបនេះទៅវិញ!

អូនសាយហ្វា អូនផាយុ កូនប្រុសច្បងរបស់អ្នកនាង​ chomismaterialgirl​ និងលោក Nottvisrut ពេលនេះបានត្រឡប់ចូលរៀនតាមសាលាវិញហើយបន្ទាប់ពីសម្រាករយ:ពេលយូព្រោះកត្តាជម្ងឺកូវីដ១៩។ ដោយនៅក្នុងថ្ងៃដំបូងតារាស្រីបានធ្វើដំណើរទោជូនកូនៗដោយផ្ទាល់បណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាចូលខមមិនសួរសំនួរបែបនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្រោយពេលអ្នកនាង​ chomismaterialgirl​ ផុសរូបកូនប្រុសទាំងពីនៅមុខសាលាព្រមជាមួយអ៊ិម៉ូជិ “🌪&⚡️” មានគណនីអ៊ីនស្តាក្រាមម្នាក់ខមមិនឌីដងម៉ែថា “យំអត់ម៉ែ? 😂😂😂😂😂😂 សួរម៉ែណាមិនបានសួរបងសាយហ្វា បងផាយុទេ!”។ ខមមិននេះរំលឺកអោយហ្វែណខ្លាប់ទាំងអស់គ្នានឹកដល់គ្រាដែលកូនៗចូលរៀនដំបូងៗតារាស្រីយំរហូត យំគ្រប់ពេលដែលត្រូវបណ្តោយអោយកូនប្រុសនៅជាមួយអ្នកដទៃតែពីរនាក់។
ទស្សនិកជនយល់ស្របហើយជឿជាក់ថាមិនសម្រក់ចេញមកក្រៅ ក៏មានលួចជ្រោចទឹកភ្នែកតែម្នាក់ឯងដែលថ្ងៃនេះព្រោះអ្នកនាង chomismaterialgirl​ លែងមានមិត្តភក្តិចេញកំដញ៉ាំកាហ្វេគ្រប់ពេលវេលាដូចមុន ហើយលែងមានអ្នកជួយមើលប្អូនស្រី​ ឬអ្នកជួយបង្ករបរិយាកាសរីករាយអោយគ្រួសារពេញ ២៤ ម៉ោងដូចមុន (និយាយរួមនឹកកូន)។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា