បន្ទាប់ពីតារាស្រីផុសសារចម្លែកៗអំពីទំនាក់ទំនងចូលក្នុងអ៊ិនស្តាក្រាមផ្ទាលខ្លួនជាបន្តបន្ទាប់ អ្នកប្រើប្រាស់អ៊ិនធឺណែតចាប់ផ្តើមនាំគ្នាសង្ស័យថាស្នេហារបស់នាងជាមួយមហាសេដ្ឋី songkarn_tae បានដើរមកដល់ទីបញ្ចប់។ ចុងក្រោយហ្វែនខ្លាប់កាន់តែជឿជាក់ថាទាំងពីរនាក់បានបែកគ្នាច្រើនជាមុនព្រោះចម្លើយដែលខុសគ្នារបស់ពួកគេ!

ក្រោយមកកញ្ញា mattperanee បានផ្តល់បទសម្ភាស៍នៅក្នុងកម្មវិធី Event ថាពេលនាងនឹងលោកសង្ក្រានមិនដែលបានជួបគ្នាដើម្បីជជែកឬពិភាក្សាព្រោះរវល់រៀងៗខ្លួន ចំពោះសំនួរសួរថាបែកគ្នាហើយឬនៅនាងឆ្លើយថានៅមិនទាន់ទេគ្រាន់តែមិនដែលបានមានពេលនៅជាមួយគ្នាច្រើនដូចមុន។

បន្តមកទៀតមានអ្នកយកពត៌មានមួយបានទាក់ទងទៅសួរលោក songkarn_tae ដើម្បីអោយគាត់បញ្ជាក់បន្ថែម ហើយមហាសេដ្ឋីបានអោយចម្លើយថាមិនបានបែកគ្នាទេ ពេលនេះគាត់និងតារាស្រីកំពុងរវល់រឿងបើកហាងការ៉េមជាមួយគ្នា។ សម្រាប់ការដែលមិនដែលបានជួបគ្នាគាត់ថាជារឿងពិត ប៉ុន្តែមិនបានជួបមិនមែនមានន័យថាកំពុងមានបញ្ហា គាត់ក៏មិនធ្លាប់គិតថាការដែលមិនបាននៅជាមួយគ្នាធ្វើអោយរឿងកាន់តែធំបែបនេះសោះ។
អត្ថបទដោយ សា



