អាណិត​ខ្លោច​ចិត្ត !!​ អ្នក​សិល្បៈគ្រប់ៗគ្នា​ចូល​រួម​ពិធី​បុណ្យ​សព​ នាយសានម៉ៅ ទិដ្ឋភាព​ពិតជាក្រៀម​ក្រំ​ខ្លាំង​ណាស់​

ភ្នំពេញ ៖ បន្ទាប់ពី​បាន​លឺដំណឹង​មរណៈភាព​ នាយសានម៉ៅ បានធ្វើ​ឲ្យអ្នក​សិល្បៈគ្រប់ៗគ្នា​បង្ហាញនូវ​សេចក្តី​សោកសង្រេង​អាឡោះអាល័យជាពន់ពេក ដែលកន្លងមក​លោក​បាន​កសាង​ស្នាដៃរ​ជាច្រើន​ក្នុង​សង្គម​ខ្មែរ​យើង ជាពិសេស​សិល្បៈនៃការសម្តែង​កំប្លែង​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​បរទេសទស្សនាកម្សាន្ត​នាពេលកន្លងមក​។

ទិដ្ឋភាព​នៃការប្រារព្ធពិធី​បុណ្យ​សព​ នាយសានម៉ៅ មានការ​ចូលរួមពី​សិល្បករ​ជាជើង​ចាស់ និង​រួមជំនាន់ជាច្រើន​រូប​ បាន​សម្តែង​នូវទឹក​មុ​ខស្រងូត​ស្រងាត់​សម្រក់ទឹកភ្នែក​​ និង​ក្រៀមក្រំជាទី​បំផុត​។ នាយ​សានម៉ៅ​ បានស្លាប់​ដោយ​សារជំងឺយ៉ាង​ធ្ងន់ធ្ងរ​ក្នុងប្រទេសកម្ពុជារហូត​ចោះបំពង់ករ​ និងបន្តព្យាបាល​នៅប្រទេសថៃ ដោយសារ​អាការៈព្យាបាលមិន​ជា​សះស្បើយ​បណ្តាល​ឲ្យ​ នាយ​សានម៉ៅ បានស្លាប់​បាត់បង់ជីវិត​នៅល្ងាចថ្ងៃទី​០២ ខែតុលា ឆ្នាំ២០១៩។

ប្រជាពលរដ្ឋខ្មែរទូទាំង​ប្រទេសកម្ពុជា សរសើរដល់អ្នករួមសិល្បៈជាច្រើន ដែលទោះបីជាកំពុងមានជំងឺខ្លួនកាន់តែចាស់ និងរវល់បែបណាក្តី ក៏ពួកគាត់នៅតែមិនភ្លេចចូលជូនដំណើរដល់តារាប្រុសរូបនេះ ក្នុងថ្ងៃចុងក្រោយដែរ៕