រំភើបជំនួស!! បើកពាក្យទំនាយអំពីអនាគតរបស់គូ naphat_nine – baifernbah!!

ប្រជាប្រិយភាពកាន់តែប្រសើរឡើងមួយកម្រិតទៀតបន្ទាប់ពីបើកចិត្តសារភាពសុំស្នេហ៍គ្នាកណ្តាលកម្មវិធីសម្ភាស៍ សម្រាប់ naphat_nine – baifernbah គូជីនដែលហ្វែនខ្លាប់ទូទាំងទ្វីបអាស៊ីស្នើរសុំអោយស្រលាញ់គ្នាមែនទែនតាំងពីបានសម្តែងខ្សែរភាពយន្តរួមគ្នាជាលើកដំបូង។
ក្រៅពីមានរូបភាពណាត់គ្នាដើរលេងតាមផ្សារមកចែកចាយអោយគ្នាគាំទ្របានរំជួយចិត្ត ថ្មីៗនេះស្ថានីយ៍ទូរទ្សសន៍ បុស្តិ៍លេខ ៨ បាននាំយករឿងល្អៗមួយទៀតមកចែកចាយអោយទស្សនិកជនបានរីករាយញញឹមបិទមាត់មិនជិតតាមយ៉ាងជោគជ័យ។​ ពួកគេបានអញ្ជើញគ្រូទាយល្បីម្នាក់អោយមកទាយជើងលេខថ្ងៃកំណើតរបស់លោក naphat_nine និងកញ្ញា baifernbah មកគុណគូហើយបានផ្តល់ទំនាយអោយស្នេហារបស់តារាទាំងពីរដួងថា:
“គូ naphat_nine – baifernbah ជាគូនាំទ្រព្យក្នុងឆ្នាំ ២០២៣ ២០២៤ ខាងមុខនេះពួកគេនឹងបណ្តើរគ្នាទទួលបាន Project ការងារធំៗដែលរកបានចំណូលច្រើនមហាសាលរួមគ្នា។ សម្រាប់ស្ថានភាពស្នេហាវិញមិនមានអ្វីគួរអោយបារម្មណ៍ទេ មើលទៅមានតែរីកចម្រើនទៅៗមិនមានឧបសគ្គមករាងរាំងអ្វីឡើយ អាចរស់នៅជាមួយគ្នាដោយក្តីសុខ”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា