កញ្ញា bow_maylada​ ធ្វើមុខមាំចេញការពារមិត្តប្រុសពីដ្រាម៉ាដែលអ្នកប្រើប្រាស់អ៊ិនធឺណែតកំពុងវាយប្រហា!!

នៅមិនទាន់ចប់នៅឡើយទេសម្រាប់ដ្រាម៉ាល្បី “lekteeradetch ប្រកាន់ច្រើន វាយឬកមិនចាប់ដៃហ្វែនខ្លាប់” ដែលអ្នកប្រើប្រាស់អ៊ិនធឺណែតមិនពេញចិត្តគិតថាតារាប្រុសមិនផ្តល់តម្លៃ ហើយនាំយកទៅធៀបជាមួយអ្នកនេះអ្នកនោះរហូតក្លាយជារឿងល្បីដែលម្ចាស់ខ្លួនចេញមុខបកស្រាយប្រាប់មូលហេតុយ៉ាងណាក៏ដ្រាម៉ាមិនព្រមឈប់។
ចុងក្រោយក្នុងនាមជាមិត្តស្រីមនុស្សដែលជិតដិតបំផុត កញ្ញា bow_maylada​ ត្រូវអ្នកសារពត៌មានតាមចោមរោមសាកសួរអោយនាងផ្តល់មតិយោបល់អំពីពាក្យដែលគេកំពុងចោទប្រកាន់លោក lekteeradetch ហើយតារាស្រីបានអោយសម្ភាសន៍នៅក្នុងវិធី Event ថានាងហ៊ានធានាមិត្តប្រុសខ្លួនមិនមែនជាមនុស្សដូចគេនិយាយទេ។ កន្លងមកគាត់រស់រាយរាក់ទាក់ដើរចាប់ដៃ ដើរអោបគ្រប់គ្នាជានិច្ច ប៉ុន្តែលើកនេះគាត់មិនចាប់ព្រោះខ្លាចធ្វើអោយប្រលាក់ហ្វែនខ្លាប់។
ទឹកមុខ កាយវិកា និងសម្តីរបស់កញ្ញា bow_maylada​ នៅក្នុងកម្មវិធីសម្ភាសន៍នោះបានធ្វើអោយហ្វែនខ្លាប់របស់តារាប្រុស lekteeradetch ទន់ចិត្តហើយនាំគ្នាកោតសសើរតារាស្រីដែលចេះចេញមុខការពារគ្នាពីការស្ងប់ខ្ពើមរបស់មហាជនបានយ៉ាងល្អបែបនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា