Baitoey R Siam មកពេលណាប្លែកពេលហ្នឹងអាវថាវាស៊ិចស៊ីណាស់ទៅហើយតែខោវជើងវែងរបស់នាងកាន់តែហួសចិត្ត! មានរូបភាព
ចេញមកបង្អួតភាពស៊ិចស៊ីធ្វើអោយ IG ស្ទើរតែឆេះដូចភ្លើងទៅហើយ សម្រាប់តារាចម្រៀងល្បីឈ្មោះ Baitoey R Siam ទោះបីចង់យកអ្វីមករារាំងក៏មិនអាចទប់ឈ្នះនូវភាបស៊ិចស៊ីរបស់នាងបាន
ជាក់ស្ដែង Baitoey បានបង្ហាញខ្លួនជាមួយឈុតដៃតូចមួយពណ៌ផ្ទៃមេឃខ្ចី ថែមទាំងមានឆែកអោយឃើញដើមទ្រូងនិងសាច់សខ្ចីម៉ត់រលោង អមជាមួយប្រយោគខ្លីៗថា “ដូណាត់នៅមានប្រហោង ចុះបងពេលណាទើបបើកបេះដូង” ប៉ុន្ដែភាពក្ដៅរោលរាលនៅព្រមឈប់ត្រឹមនេះ នៅពេលបានឃើញខោវជើងវែងរបស់នាង ដែលមានប្រហោងៗត្រង់ភ្លៅជិតៗកន្លែងហាមឃាត់ ធ្វើអោយហ្វេនៗញាប់ញ័រភ្លាមៗ
រឿងនេះក្រៅពីទទួលបានចំនួនអ្នកឡាយរាប់សិបម៉ឺនហើយ នៅមានហ្វេនៗមូលមតិគ្នាជូនរូបភ្លើងឆេះនៅខាងក្រោមជាបន្ដបន្ទាប់និងរាប់សិបរូប
អត្ថបទដោយ : នីត្តា
































