ថ្មីៗអ្នកនាង jiyeon2__ សមាជិកក្រុម T-ARA បានបណ្តើរមិត្តប្រុសចូលពិធីមង្គលការយ៉ាងអធិកអធមក្រោមសំលេងគាំទ្រ ពាក្យជូនពរ និងការចូលរួមសម្តែងក្តីរីករាយយ៉ាងច្រើនកុះកររបស់ក្រុមអ្នកសិល្ប:របស់ប្រទេសកូរ៉េខាងត្បូង។ ម្នាក់ក្នុងចំណោមមិត្តភក្តិស្និទ្ធស្នាលដែលត្រូវមកបង្ហាញវត្តមាននៅក្នុងពិធីអាពារហ៍ពិពារហ៍របស់នាងគឺជាកញ្ញា IU តារាសម្តែងនិងតារាចម្រៀងល្បីបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង ហើយក៏ជាមនុស្សដែលធ្វើអោយរឿងរ៉ាវល្អៗក៏បានកើតមានឡើងបណ្តាលអោយហ្វែនរំភើប និងស្ងប់ស្ងែងមិត្តភាពស្រស់បំព្រងរបស់ពួកគេ។

បន្ទាប់ពីកម្មវិធីចប់អ្នកនាង jiyeon2__ បានផុសរូបជាមួយមិត្តសំលាញ់ព្រមជាមួយសាររៀបរាប់យ៉ាងវែងអណ្លាយថា “ជាមនុស្សមកដល់ដំបូងហើយនៅកំដរនាងរហូតដល់ចប់កម្មវិធី ពេលនោះខ្ញុំយំនៅពេលដែលបានឃើញក្រសែភ្នែកដ៏សែនភ្លឺថ្លាពោពេញដោយក្តីរីករាយ និងការរាំអបអរសាទរបស់នាង។” (សុំកាត់ខ្លីៗ) លើសពីនោះទៅទៀតកញ្ញា IU បានឆ្លៀតរៀបចំការដូដ៏សែនមានន័យអោយមិត្តភក្តិទៀតផង នាងរៀបចំជាម្កុដធ្វើអំពីគុជអោយកូនក្រមុំដែលនាងស្រលាញ់បំផុត។

ហេតុអ្វីបានជាម្កុដធ្វើអំពីគុជមានតម្លៃ? ពីព្រោះអ្នកនាង jiyeon2__ មានថ្មកំណើតជាត្បូងគុជ ហើយនាងនៅក្នុងក្រុម ក្រុម T-ARA មានន័យថាម្កុដ “👑 tiara 👑”។ កាដូថ្ងៃមង្គល និងសារសសេររបស់កញ្ញា IU ធ្វើអោយទាំងកូនក្រមុំនិងអ្នកគាំទ្ររញ្ជួយចិត្ត ហើយនាំគ្នាចងចាំក្តីស្រលាញ់របស់នាងមួយនេះជារៀងរហូត។
អត្ថបទដោយ សា



