មើលតែមុខកូនក៏ដឹងដែរថា Dew កែសម្ភស្សឬមិនកែហើយ….កូនប្រុសអាយុទើបតែបាន 4ខែសោះធ្វើអោយអ្នកបណ្ដាញសង្គមឆ្គួតវង្វែង……! មានរូបភាព

ទាក់ចិត្តបងៗអ្នកលេងបណ្ដាញសង្គមអោយមកតម្រង់ជួរសុំចុះឈ្មោះជាអ្នកគាំទ្រអូនតូចម្នាក់ទៀត សម្រាប់កូនប្រុសដំបូងរបស់ Dew Arisara និងលោកប៉ា​ Sebastian Lee ព្រោះមិនត្រឹមតែភាពគួអោយស្រលាញ់តែប៉ុណ្ណោះទេ តែនៅមានរូបស្រស់សង្ហាតាំងតែមិនទាន់កំលោះ អាចនិយាយបានថាអនាគតជាតារាបង្ហាញម៉ូតប្រុសល្បីជាមិនខានទេ

ជាក់ស្ដែង (12 ធ្នូ 2022) Dew Arisara  បានចែករំលែករូបភាពរបស់អូន Silas ក្នុងវ័យ 4ខែ ថតរូបគូរជាមួយនំខេករបស់ម៉ាក់ Dew និងប៉ា Sebastian ទិញមកក្នុងគោលបំណងគម្រប់ខួបកូនប្រុសថែមទាំងមានប្រយោគថា “អូន Silas  4ខែប្រុសតូចរបស់ប៉ា ផែនដីទាំងមូលរបស់ម៉ាក់ ពួកយើងទាំងពីរស្រលាញ់កូនណាស់”

After Footer (Active) - damrei Mr1 Zone2

ធ្វើអោយបងៗទាំងនៅក្នុងសិល្បៈនិងអ្នកគាំទ្រទាំងអស់ឈ្លក់វង្វែងទូរទាំងប្រទេសអស់ទៅហើយ ដកចិត្តក៏លែងបានដែរ ទាំងសប្បុរនិងកែវភ្នែកមានមន្ដស្នេហ៍ពិតៗ

អត្ថបទដោយ : នីត្តា