Jin បងធំរបស់ក្រុម BTS បានចូលធ្វើជាទាហានហើយថ្ងៃនេះ (មានវីដេអូ)!! សមាជិកទាំងអស់ទៅជូនដំណើរទាំងទឹកភ្នែក!!

ពេលនេះសមាជិកបងគេបង្អស់របស់ក្រុម BTS ក្រុម K-POP ដែលល្បីល្បាញជាងគេនៅក្នុងពិភពលោកបានធ្វើដំណើរដល់មន្ទីហ្វឹកហាត់ទាហានហើយ។ ម្ចាស់ក្រុមហ៊ុន សមាជិកប្អូនៗ និងបណ្តាអ្នកយកពត៌មនាទូទាំងប្រទេសបាននាំគ្នាទៅរងចាំជូនដំណើរគាត់ទាំងកំពុងមានព្រិលធ្លាក់!
ក្រៅពីបានជូនដំណើរទៅដល់កន្លែងសមាជិកក្រុមទាំង ៦ នាក់បាននាំគ្នាថតរូបជាមួយបង (មានទាំងផ្លូវការណ៍ មានទាំងកំប្លែងដើម្បីកុំអោយ ARMYs ខូចចិត្ត) ហើយបាននាំយករូបភាពទាំងអស់នោះមកផុសនៅក្នុងបណ្តាញសង្គមព្រមជាមួយសារ “ជូនពរអោយបងមានសុវត្ថិភាព”, “មានវិសមកាលដែលល្អ” ហើយនិងសសេរហាម Jin មិនអោយមានគ្រោះថ្នាក់ (សាររបស់ V)។
រូបភាពនិងវីដេអូបង្ហាញពីសកម្មភាពដែលគ្រប់គ្នាបានទៅជូនដំណើរ Jin កំពុងក្លាយជាប្រធានបទដែលមហាជនទូទាំងពិភពលោកចាប់អារម្មណ៍បំផុតនាពេលនេះ។ អ្នកគាំទ្រនាំគ្នាផុសនិយាយពីការលារបស់ Jin រហូតជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងតារានិន្នាការបស់ពិភពលោក។ Wish you all great moment Jin!! Be healthy & Don’t get hurt!! We love you!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា