កូរ៉េខាងត្បូង ៖ ពិតជារឿងគួរឲ្យរំភើបខ្លាំងមែនទែន ដែលតារាទាំង២ដួងដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា បានជួបគ្នាក្នុងទឹកដីប្រទេសកូរ៉េ ក្រោយពីបានបែកគ្នាអស់រយៈពេល៤ឆ្នាំរួចមកហើយ ធ្វើឲ្យហ្វេនៗទាំងអស់ មានការនឹករម្លឹក ដល់នាងយ៉ាងខ្លាំង។
អ្វីដែលពិសេស សម្រាប់ដំណើរកម្សាន្តលើកនេះ យ៉ាន លីនដា និងតារាស្រីមុខស្រស់ មាន សូនីតា ហាក់ដូចជាមាន និស្ស័យយ៉ាងខ្លាំង ដោយបានជួបគ្នា ដោយចៃដន្យនៅទីនោះតែម្ដង។ បន្ថែមពីនេះដែរ គ្រាន់តែជួបគ្នាភ្លាម អ្នកទាំងពីរ បានរត់ទៅឱបគ្នា ក្នុងអារម្មណ៍នឹកនា មើលទៅរំភើបជំនួស។
ស្របពេលនោះដែរ យ៉ាន លីនដា និង មាន សូនីតា មិនភ្លេចក្នុងការថតរូបជាមួយគ្នា ប្រកបដោយស្នាមញញឹមស្រស់ថ្លាទាក់ទាញខ្លាំងណាស់៕