ជាគូលលកញឺឈ្មោលដែលស្វីតបំផុតក្នុងក្រសែភ្នែករបស់ទស្សនិកជននាពេលនេះ ដោយមិនថាពេលវេលាកន្លងផុតទៅច្រើនឆ្នាំយ៉ាងណាទាំងពីរនាក់នៅតែស្រលាញ់ ខ្យូត និងបន្តសាងបរិយាកាសរ៉ូមែនទិកជាមួយគ្នាជានិច្ចកាល។ ចុងក្រោយហ្វែនខ្លាប់ឃើញផ្អែមនៅទីសាធារណ:ទ្រាំមិនបាននាំគ្នាថតវីដេអូនាំយកមកផុសនៅក្នុងបណ្តាញសង្គម។

ប៉ុន្តែវិដេអូនោះបានធ្វើអោយហ្វែនខ្លាប់ផ្សេងៗទៀតមិនពេញចិត្ត នាំគ្នារិះគន់អ្នកថតថាមិនផ្តល់តម្លៃអោយលោក kugimiyas និងកញ្ញា Yaya ព្រោះពេលនោះជាពេលវេលាផ្ទាល់ខ្លួននៅតំបន់ឯកជនរបស់ពួកគេ។ ចុងក្រោយតារាប្រុសតារាស្រីចេញមុខអោយសម្ភាសន៍ប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនអំពីអ្នកលួចថតវីដេអូនោះថា:

តារាប្រុសនិយាយថា “ផ្ទាល់ខ្លួនមិនប្រកាន់មិនខឹងអ្នកដែលថតអ្វីទាំងអស់ ពីព្រោះចេញមកគួរអោយស្រលាញ់ ម្យ៉ាងវិញទៀតការអោបថើបគ្នាបែបនោះជាកាយវិកាដែលគាត់តែងតែធ្វើដាក់គ្នាទៅវិញទៅមកនៅទីសាធារណ: ផ្សេងៗ ដូចច្នេះហើយមិនបាច់គិតច្រើនមិនបាច់បារម្មណ៍ទេ”។
អត្ថបទដោយ សា



