ផ្ទុះខ្លាំង!! កញ្ញា buanalinthip ល្បីរហូតបានសម្តែងរឿងរួមជាមួយតួឯកប្រុសនាំរបស់ទូរទស្សន៍បុស្តិ៍យក្ស!!

អាចនិយាយបានថាប្រជាប្រិយភាពរបស់កញ្ញា buanalinthip​ ផ្ទុះខ្លាំងណាស់បន្ទាប់ពីបញ្ចប់កុងត្រាជាមួយបុស្តិ៍លេខ៣ហើយបំលែងខ្លួនមកជាតារាសម្តែងស្រីឯករាជ។ នាងទទួលបានការងារច្រើន បានចេញមុខនៅគ្រប់កម្មវិធី គ្រប់ស្ថានីយ៍ទូរទស្សន៍ ហើយចុងក្រោយនេះឡើងតំណែងអាចសម្តែងរួមជាមួយតួឯកប្រុសលំដាប់ខ្ពស់របស់បុស្តិ៍លេខ១ទៀតផង។
ថ្មីៗនេះកញ្ញា buanalinthip ទើបតែបានចូលរួមកម្មវិធីបួងសួងសុំចុះថតរឿងថ្មីជាមួយបុស្តិ៍លេខ១ហើយ សម្រាប់រឿងនេះនាងបានក្លាយជាតួឯកស្រីរបស់លោក seanjindachot ដែលចាត់ទុកជាកំពូលតួឯកប្រុសរបស់វិស័យសិល្ប:ថៃ។ ឃើញហើយទស្សនិកជនពេញចិត្ត នាំគ្នាគាំទ្រពេញទំហឹងថាអ្នកដឹកនាំរឿងពូកែជ្រើសរើសគូ លោក seanjindachot និងកញ្ញា buanalinthip ជាគូដែលសាកសមគ្នាបំផុត។
ហ្វែនខ្លាប់ពេលនេះកំពុងរំជើបរំជួយចង់មើលរឿងថ្មីរបស់តារាស្រីស្ទើរអត់ចិត្តមិនបាន ពួកគេជឿជាក់ថារឿង “Emergency couple 🚑🚨 #TrueCJSeries2023” របស់តួឯកស្រី buanalinthip នឹងក្លាយជារឿងដែលទទួលបាន Rating ខ្ពស់ជាងគេបំផុតនៅក្នុងនិន្នការបស់ប្រទេសថៃជាក់ជាមិនខាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា