ឪពុកក្មេក-កូនប្រសារបណ្តើរគ្នាដាំដើមឈើក្នុងផ្ទះថ្មី!! naphat_nine ទទួលបានភ្លើងខៀវពីឪពុករបស់កញ្ញា baifernbah!!

កំពុងធ្វើអោយហ្វែនខ្លាប់រញ្ជួយចិត្តខ្លាំងណាស់សម្រាប់វីដេអូរបស់កញ្ញា baifernbah ដែលធ្វើអោយគេចាប់បានថាតារាប្រុសបានធ្វើដំណើរទៅចូលរួមធ្វើសកម្មភាពសំខាន់ជាមួយគ្រួសាររបស់នាង។ ថ្មីៗនេះកញ្ញា naphat_nine បានទៅចូលរួមដាំដើមឈើជាមួយឪពុកម្តាយរបស់តារាស្រីក្នុងបរិវេណផ្ទះថ្មីដែលកំពុងសាងសង់របស់នាង។
ថ្ងៃនេះកញ្ញា baifernbah បាននំាដើមអូលីវតម្លៃមហាសាលដែលខ្លួនបានទិញកាលពីប៉ុន្មានខែមុន យកមកដាំក្នុងផ្ទះថ្មីដែលខ្លួនតាំងចិត្តសាងសង់អោយអ្នកមានគុណអោយបានមុនថ្ងៃខ្លួនរៀបអាពារហ៍ពិពារហ៍។ នៅក្នុងវីដេអូរបស់នាងបានបង្ហាញយ៉ាងច្បាស់ថាលោក naphat_nine នៅទីនោះនៅជួយប៉ាម៉ាក់របស់តារាស្រីរហូតសម្រេចជាស្ថាពរ មើលទៅទាំងអស់គ្នាចុះសម្រុងដូចគ្រួសារតែមួយអីចឹងដែល។
ឃើញហើយហ្វែនខ្លាប់គូជីន naphat_nine – baifernbah រំភើបរីករាយនាំគ្នាកាត់តយករូបភាពទាំងអស់នោះមកផុសចូលក្នុងបណ្តាញសង្គមព្រមជាមួយ Caption សសេរដូចៗគ្នាថា “ឆ្លងផុតមួយដំណាក់ទៀតហើយ តារាប្រុសទទួលបានភ្លើងខៀវពីប៉ាប៉ាហើយថ្ងៃនេះ!”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា