នៅសល់តែ ៧ ថ្ងៃទៀតទេកម្មវិធីមង្គលបែបប្រពៃណីក្នុងចំណោមសមាជិកគ្រួសាររបស់កញ្ញា patriciagood និងលោក notevises នឹងមកដល់។ មុនថ្ងៃអារពារហ៍ពិពារហ៍អនាគតកូនក្រមុំកូនកំលោះទាំងពីរនាក់បានបណ្តើរគ្នាទៅធ្វើការងារគូនៅប្រទេសអូស្ត្រាលី ដែលបានបណ្តាលអោយអ្នកយកពត៌មាននៅទីនោះភ្លឹកជាមួយសម្រាស់របស់តារាស្រីនិងសសើរនាងមិនដាច់ពីមាត់សោះឡើយ។

បន្ទាប់ពីកម្មវិធីចប់តារាស្រីបាននាំយករូបភាពមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនអមជាមួយសារសសេរថា “A celebration of effervescence☺️🍾 @moetchandon #toastwithmoet #moetchandon #moetTH #tomfordthailand” ធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតផ្អើលម្តងទៀត ពួកគេនាំគ្នាចូលខមមិននិយាយតែពីសម្រស់របស់កញ្ញា patriciagood ព្រោះឧរ៉ាកូនក្រមុំរបស់នាងកំពុងភ្លឺចែងចាំង ទាក់ទាញចំណាប់អារម្មណ៍របស់មហាជនបានយ៉ាងងាយ។

ភាពស្រស់ស្អាតរបស់កញ្ញា patriciagood នៅតាមកម្មវិធីផ្សេងៗមុនថ្ងៃពិសេសនាំទស្សនិកជនគិតដល់ថ្ងៃរៀបការដោយស្រមើលស្រម៉ៃថាតារាស្រីរបស់ពួកគេនឹងស្អាតដាច់កូនក្រមុំកន្លងមកទាំងអស់។ ចង់ដឹងស្អាតកម្រិតកុំភ្លេចរងចាំទស្សនាអ៊ិនស្តាក្រាមរបស់ម្ចាស់កម្មវិធីនិងសាច់ញាតិដូចជាម៉ែ Chompoo និងប៉ាប៉ា Nott ណា។
អត្ថបទដោយ សា



