កញ្ញា vjwoonsen បើកចិត្តនិយាយពីស្នេហាគ្រាថ្មីជាលើកដំបូង!! តើស្នេហាគ្រានេះនាងគិតដល់អ្វី អាចរៀបការជាលើកទី ២ ទេ?

ព្រមទទួលស្គាល់ថាខ្លួនឯងកំពុងទាក់ទងមើលចិត្តមើលថ្លើមគ្នាជាមួយអ្នកធុរកិច្ចកំលោះម្នាក់រួចរាលហើយសម្រាប់តារាស្រីសម្បូរសមត្ថភាព និងអ្នករកស៊ីជំនាញ vjwoonsen ដែលធ្លាប់ជួបរឿងបែកបាក់ស្នេហាជាច្រើនលើកជាច្រើនសារស្ទើរស្មាលាលែងចង់ព្យាយាមរកបុរសដែលល្អបំផុត។ ចុងក្រោយតារាស្រីសម្រេចចិត្តចេញមុខមកអធិប្បាយអំពីភាពស៊ីជម្រៅនៃចំណងស្នេហា និងប្រាប់ពីមូលហេតុដែលធ្វើអោយនាងមិនចង់ប្រកាសប្រាប់ថាពេលនេះកំពុងទាក់ទងជាមួយនរណា។
នៅក្នុងកម្មវិធីសម្ភាសន៍អនឡាញ “Woodytalk” កញ្ញា vjwoonsen បាននិយាយថាតាមពិតទៅនាងលួចលាក់ទាក់ទងគ្នាជាមួយហាយសូ “មិក” បានរយ:ពេលជាង៦ខែដោយមិនប្រាប់នរណាទាំងអស់ មិនប្រាប់សូម្បីក្រុម “ទេពធីតា” ដែលជាមិត្តភក្តិស្និទ្ធស្នាលបំផុតរបស់នាង។ តារាស្រីសម្រេចចិត្តទាក់ទងគ្នាបែបស្ងប់ស្ងាត់ព្រោះឆ្លងតាមបទពិសោធន៍កន្លងមក នាងរៀនបានថាគ្រប់យ៉ាងមិនស្ថិតស្ថេរមិនប្រកាសពត៌មានស្មើរនឹងមិនចាំបាច់ចេញមុខបកស្រាយតាមក្រោយប្រសិនបើត្រូវបែកបាក់គ្នា។
សម្រាប់សំនួរដែលសាកសួរថាចុះស្នេហាលើកនេះនាងស្រលាញ់កម្រិតណា? កញ្ញា vjwoonsen ឆ្លើយថានាងអោយ ៧០% អោយទៅស្នេហាគ្រាថ្មី ព្រោះខ្លួនជាមនុស្សដែលអោយតម្លៃលើរឿងបេះដូង ហើយស្នេហាគ្រាថ្មីធ្វើអោយនាងមានអារម្មណ៍ថាខ្លួនជាមនុស្សស្រីដែលមានក្តីសុខ។ តារាស្រីបន្តទៀតថាទោះបីមានបញ្ហាស្នេហាជាច្រើនលើកជាច្រើនសារ ឆ្លងកាត់អាពារហ៍ពិពារហ៍រួចហើយយ៉ាងណាក៏ដោយ នាងក៏នៅតែចង់រៀបការជាមួយមិត្តប្រុសបច្ចុប្បន្ន ប៉ុន្តែមិនចង់ដាក់សម្ភាធមិនចង់ធ្វើអោយខាងប្រុសស្ត្រែសអំពីរឿងនេះឡើយ នាងនឹងរៀបការនៅពេលសាមីខ្លួនទាំងពីរគិតដូចគ្នា ចង់រៀបការក្នុងពេលតែមួយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា