ស្វាគមន៍សមាជិកថ្មី!! អូន Abigail ក្លាយជាមិត្តភក្តិកំដរម៉ាក់ៗញ៉ាំកាហ្វេក្នុងអាយុត្រឹម ៨ ខែហើយ!

ពីមួយថ្ងៃទៅមួយថ្ងៃអូន Abigail កូនស្រីរបស់ប៉ា Nottvisrut និងម៉ាក់ Chomismaterialgirl កាន់តែរីកចម្រើនធំធាត់ចេះច្រើនយ៉ាង ដែលបានទាក់ទាញចិត្តមហាជនទាំងក្នុងនិងក្រៅប្រទេសអោយលង់ស្រលាញ់ ហើយតាមផ្តល់សំឡេងគាំទ្រអោយគ្រប់ពេលវេលាគ្រប់ទីកន្លែងដែលបានជួប។ ចុងក្រោយអាយុត្រឹម ៨ ខែតែធ្វើខ្លួនដូចយុវវ័យ ចេញដើរលេងតាមហាងកាហ្វេជាមួយម៉ាក់និងមិត្តភក្តិផ្សេងទៀតយ៉ាងរំភើយ។
ថ្មីៗនេះអ្នកនាង Chomismaterialgirl បានផុសវីដេអូរបស់កូនស្រីកំពុងសម្តែងកាយវិកាដូចដឹងរឿង កាន់មេនុយជ្រើសរើសមុខម្ហូមដូចមនុស្សធំរបស់កូនស្រីចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption ជារូបអ៊ិម៉ូជិគួរអោយស្រលាញ់ ហើយមិត្តភក្តទាំងប្រុសស្រីរបស់តារាស្រីក៏បានផុសរូបជាមួយអូន Abigail ព្រមជាមួយសារស្វាគមន៍ចូលក្រុមរបស់ពួកគេយ៉ាងកក់ក្តៅ។
រូបភាពទាំងអស់នោះធ្វើអោយអ្នកតាមដានមិនថាជាតារាក្តី ប្រជាជនសាមញ្ញក្តីបាននាំគ្នាចូលមកបង្ហាញក្តីស្រលាញ់របស់អូន Abigail អមជាមួយខមមិនដែលអានហើយញញឹមតាមជាច្រើនសន្ធឹកសន្ធាប់ដូចជា “មានយោគខ្លួនតាមចង្វាក់ចម្រៀងទៀត 😊😊”, “សមាជិកថ្មីក្រុមររបស់ម៉ែ Chom”, “អូនហ្កេលអាចចេញ Date ជាមួយម៉ាក់ម៉ាក់បានហើយ 😍💓”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា